Home ការចាក់ស្រោចវ៉ាក់សាំង បានធ្វើឱ្យប្រទេសជាតិបើកដំណើរ ការឡើងវិញ ជាពិសេសអាចឱ្យប្រជាជនធ្វើបុណ្យបានជាធម្មតាក្នុងឱកាសបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដោយstp-tvonline -September 20, 2022 ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២២អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការចាក់ស្រោចវ៉ាក់ សាំងតាមអភិក្រមផ្ការីករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសជាតិបើកដំណើរការឡើងវិញ ជាពិសេសអាចឱ្យប្រជាជនធ្វើបុណ្យសាងកុសលបានជាធម្មតាក្នុងឱកាសបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដែលនេះគឺជាចំណុចដ៏សំខាន់ដែលប្រជាពលរដ្ឋខ្មែរ គួរតែរំលឹកនិងគោរព ដោយសារជាវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ដែលបានចាត់ទុកអាយុជីវិតប្រជាពលរដ្ឋជាធំ ។.. ក្នុងឱកាសអញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី១០ និងប្រគេនបច្ច័យចំពោះព្រះសង្ឃជាង៣២លាន២សែនរៀល សម្រាប់កសាងទីអារាមវត្តប្រសិទ្ធីរីម្មារាមស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមានការដឹកនាំប្រកបដោយគតិ បណ្ឌិតនិងប្រកបដោយបទ ពិសោធន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមួយនេះមានភាពរីកចម្រើនឥតឈប់ ឈរ ទាំងការការពារផល ប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេស សម្ដេចតេជោមានសេចក្ដី ក្លាហាន ក្នុងការទប់ស្កាត់ ដឹកនាំ ប្រឈមរាល់បញ្ហាផ្សេងៗ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ទោះក្នុងកាលៈ ទេសៈណាក៏ដោយ ។ ឯកឧត្តមបានបន្តថា អ្វីដែលធ្វើឱ្យប្រជាជនខ្មែរមិនអាចបំភ្លេចបាន នោះគឺការទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយបានដាក់ចេញនូវគោលការណ៍ដ៏សំខាន់ គឺការចាក់ស្រោចវ៉ាក់សាំងតាមអភិក្រមផ្ការីក គឺទី១ ការស្វែង រកវ៉ាក់សាំង ទី២ រៀបចំយុទ្ធ សាស្ត្រក្នុងការចាក់វ៉ាក់សាំងដើម្បីឱ្យប្រជាពលរដ្ឋមានភាពសុំាក្នុងសហគមន៍រឹងមាំ ដោយចាក់ស្រោចចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកណ្តាលនិងតាមបណ្ដាខេត្តនានា ដែលនេះគឺជាចំណុចសំខាន់ៗ ជាបទពិសោធន៍ និងជាសមត្ថភាពមួយដ៏កម្រ ដែលអាចចាត់ទុកថា កម្ពុជាមាន ភ័ព្វសំណាងបំផុត ដែលមានវីរបុរសម្នាក់នេះ ឈរនៅជួរ មុខក្នុងកិច្ចការពារអាយុជីវិតប្រជាជនទូទាំងប្រទេស ។ រហូតមកដល់ពេល នេះ យើងឃើញហើយថា ក្រោយពេលសេដ្ឋកិច្ចបានបើកឱ្យដំណើរការឡើងវិញ គឺប្រទេសជាតិយើងបានបើកដំណើរការមុនគេ ដោយមិននិយាយថាជាសកលនោះទេ គឺតាមព័ត៌មានគឺប្រទេសយើងបានបើកដំបូងគេ ហើយបើកដោយភាពប្រាកដនិយម មិន មែនបើកដោយប្រថុយប្រថាននោះទេ ដោយមានប្រទេសខ្លះក៏មានការបើកឡើងវិញដែរ តែបើកដោយប្រថុយប្រថាន បើកក្នុងពេលដែលកូវីដ១៩ កំពុងតែបន្តរាលដាល ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាគឺបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងពេលកូវីដ១៩ត្រូវបានទប់ស្កាត់ មិនមានការឆ្លងរហូតដល់រយៈពេលប៉ុន្មានខែជាប់គ្នា ហើយចាប់ពីពេល នោះមកដល់បច្ចុប្បន្ននេះ ក៏មិនមានការស្លាប់ដោយសារកូវីដ១៩ ដែលនេះគឺជាភាពខ្លាំង ហើយនេះជាលទ្ធភាពនិងលទ្ធផល ដែលសម្ដេចតេជោធ្វើកិច្ចការងារជូនប្រជាជន អាចនិយាយបានថា វីរភាពនេះបានដក់នៅក្នុងដួង ចិត្តកូនខ្មែរគ្រប់រូប ។ ដូចខ្ញុំបានជម្រាបជូនថា ចាប់តាំងពីថ្ងៃ៧ មករា ១៩៧៩ រហូត ដល់បច្ចុប្បន្ននេះ មិនទាន់មានឥស្សរជនណាមួយដែលហ៊ានលះបង់ និងចាត់ទុកអាយុជីវិតប្រជាពលរដ្ឋជាធំដូចសម្ដេចតេជោនោះឡើយ » ។ សូមបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេងនិងលោកជំទាវ បានប្រគេនទេយ្យទានជាច្រើនមុខដល់ព្រះសង្ឃ នៅក្នុងទីអារាមវត្តប្រសិទ្ធីរីម្មារាម ដូចជា៖ សាដកចំនួន ០៧(០៦អង្គ+ ០១អង្គទេសនា) បាយបត្តបូរ ចំនួន១០ , អង្ករចំនួន១០០ គីឡូក្រាម មីចំនួន ២០កេស ទឹកក្រូច ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ១០០កេស ស្ករស ចំនួន៥០គីឡូក្រាម ត្រីខកំប៉ុង ចំនួន០១កេស ទឹកដោះគោខាប់ចំនួន០១ កេស ផ្លែឈើ ចំនួន០២កន្ត្រក់ ក្រណាត់ស ចំនួន២០ដុំ+ ថវិកា ៤០,០០០រៀល ។ បច្ច័យប្រគេនព្រះសង្ឃ០៦ អង្គ ក្នុង០១អង្គ ចំនួន ៥០,០០០រៀល បច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួន ៤០០,០០០រៀល បច្ច័យព្រះសង្ឃទេសនា ០១អង្គ ចំនួន ២០០,០០០ រៀល បច្ច័យលោកអាចារ្យ២ នាក់ ១នាក់ ចំនួន ២០០,០០០រៀល និងវេរបច្ច័យប្រគេនបច្ច័យជូនចំពោះព្រះសង្ឃ សម្រាប់កសាងទីអារាមវត្តនេះចំនួន ៣២លាន២សែនរៀល ៕