សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជន ចូលរួមឧបត្ថម្ភជាធន​ធាន​ និង​មធ្យោបាយ​នានាដើម្បីជំរុញចលនាអប់រំ​តាមប្រព័ន្ធកាយរឹទ្ធិកម្មក្នុងស្រទាប់យុវជន​កម្ពុជា
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជន ចូលរួមឧបត្ថម្ភជាធន​ធាន​ និង​មធ្យោបាយ​នានាដើម្បីជំរុញចលនាអប់រំ​តាមប្រព័ន្ធកាយរឹទ្ធិកម្មក្នុងស្រទាប់យុវជន​កម្ពុជា

 ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវសប្បុរសជន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សូមបន្ត​ចូលរួម​ឧបត្ថម្ភជាធនធាន និងមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំតាមប្រព័ន្ធកាយរឹទ្ធិកម្ម រួម​ចំណែកលើកកម្ពស់ការអប់រំចំណេះដឹង ជំនាញ និងសីលធម៌ ក្នុងស្រទាប់យុវជនកម្ពុជា​ប្រកបដោយប្រសិទ្ធភាព។ ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីត្រូវបានធ្វើឡើង ក្នុងពិធីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ ដែលមានអ្នក​ចូលរួមប្រមាណ​៧០០នាក់ នារសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ នៅវិស្ថានបច្ចេកវិទ្យាកម្ពុជា។ 

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវការលើកទឹកចិត្ដលើចំណុចសំខាន់ៗ​មួយ​ចំនួន ដើម្បីភាពរីកចម្រើននៃចលនាកាយរឹទ្ធកម្ពុជា ដែលក្នុងនោះរួមមាន ១. ក្រុមប្រឹក្សា និង​គណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធជាតិកម្ពុជាថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៤នេះ ត្រូវបន្តការងារលើកកម្ពស់ការងារអប់រំ និងបណ្ដុះបណ្ដាល​ធនធានយុវជន តាមរយៈការជំរុញចូលរួមក្នុងចលនាកាយរឹទ្ធិ និងអភិវឌ្ឍន៍​កម្មវិធី​ស្វ័យ​អប់រំខ្លួនឯង ដើម្បីក្លាយជាពលរដ្ឋកាយរឹទ្ធដែលផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិ។ ត្រូវ​បន្តរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ឯកសារគតិយុត្ត​លិខិតបទដ្ឋាន​រដ្ឋបាល​នានា ដើម្បីធានាប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ។ ២.ត្រូវបង្កើនកិច្ចសហប្រតិបត្តិ​ការ​ជាមួយអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ និងគ្រប់បណ្ដាអង្គការកាយរឹទ្ធិជាតិ ថ្នាក់​តំបន់ និងពិភពលោក សំដៅបង្កើនប្រសិទ្ធភាពអនុវត្តន៍ផែនការយុទ្ធសាស្ត្រ ការផ្លាស់​ប្ដូរកម្មវិធី ការបណ្ដុះបណ្ដាជំនាញកាយរឹទ្ធិកម្ម និងអភិវឌ្ឍន៍សមត្ថភាពដឹកនាំកាយរឹទ្ធិ​គ្រប់​លំដាប់ថ្នាក់ ស្របតាមកម្រិតបទដ្ឋានតំបន់ និងពិភពលោក។ ត្រូវបន្តលើកទឹក​ចិត្តយុវជន​កាយរឹទ្ធិ ដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ឱ្យចូលរួមជាបេក្ខជន​ប្រកួត​ប្រជែង ក្នុងគណៈកម្មការកាយរឹទ្ធិ ថ្នាក់តំបន់ និងពិភពលោក។ ៣. ក្រុមប្រឹក្សា និងគណៈ​កម្មាធិការប្រតិបត្តិកាយរឹទ្ធិកម្ពុជាថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបន្ត​រៀប​​ចំផែនការសកម្មភាពរយៈពេលវែង រយៈពេលមធ្យម និងរយៈពេលខ្លី ព្រមទាំងការ​ខិត​ខំកៀរគរសប្បុរសជន មូលនិធិកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ ដើម្បីជួយឧបត្ថម្ភគាំទ្រ​សកម្មភាព​កាយរឹទ្ធិជាតិកម្ពុជាទូទាំងប្រទេស។ ៤.ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិ​កម្ពុជាថ្នាក់ជាតិ ត្រូវបន្តពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និងសកម្មភាព​ការងារកាយរឹទ្ធិជាតិកម្ពុជា ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឱ្យមានដំណើរការល្អ ជា​ពិសេសត្រូវរៀបចំគោលនយោបាយ និងកម្មវិធីសម្រាប់កាយរឹទ្ធិរៀមច្បង និងបង្កើតក្រុម​កាយរឹទ្ធិរៀមច្បង ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្ដុំ និងគ្រប់គ្រងកម្លាំងកាយរឹទ្ធិ។

ជាមួយគ្នានេះ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពុំទាន់បានរៀបចំ​ចលនា​កាយរឹទ្ធិ ត្រូវសហការជាមួយក្រសួងអប់រំយុជន និងកីឡា ដើម្បីកសាងកម្លាំង​កាយ​រឹទ្ធិរៀមច្បង នៅតាមអង្គភាពរៀងៗខ្លួន ដោយធានាទាំងបរិមាណ និងគុណភាព។ ៥. ត្រូវ​បន្តរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សមត្ថភាពជំនាញកាយរឹទ្ធិកម្ម ដល់មេដឹកនាំ​កាយរឹទ្ធិតាមបណ្ដាគ្រប់កងឯកភាព ស្របតាមកម្រិតបទដ្ឋានអន្តរជាតិ ឱ្យក្លាយជាធនធាន​កាយ​រឹទ្ធិដ៏មានសក្ដានុពល ក្នុងការរៀបចំផែនការសកម្មភាព និងកម្មវិធីកាយរឹទ្ធិកម្មក្នុង​កង​ឯកភាពរបស់ខ្លួន។ ៦.ត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន ឬវិស័យឯកជន អង្គការដៃគូ អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ និងអង្គការសមាគមកាយរឹទ្ធិជា​តិ​នៃ​បណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីសហការរៀបចំសិក្ខាសាលា វេទិកាយុជន ការផ្លាស់ប្ដូរវប្បធម៌ វគ្គបណ្ដុះបណ្ដាល និងការបោះជំរុំ ថ្នាក់តំបន់ និងពិភពលោក ដើម្បី​បង្កើនកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា លើឆាកអន្តរជាតិ។ ៧.ត្រូវបន្តយកចិត្ត​ទុក​ដាក់​បំផុសសកម្មភាពកាយរឹទ្ធិកម្ពុជាគ្រប់លំដាប់ថ្នាក់ ស្វែងរកមូលនិធិគាំទ្រ និងរៀបព្រឹត្តិ​ការណ៍ប្រចាំឆ្នាំ ជាមួយនឹងការចូលរួមក្នុងព្រឹត្តិការណ៍កាយរឹទ្ធិអន្តរជាតិនានា៕

Previous Post Next Post