ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះត្រួតពិនិត្យការងារឆ្លើយតបគ្រោះមហន្តរាយក្នុងខេត្តសៀមរាប នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ដោយជំរុញដល់អាជ្ញាធរក្រុង ស្រុកដែលរងផលប៉ះពាល់ដោយទឹកជំនន់ត្រូវត្រួតពិនិត្យផលប៉ះពាល់ឡើងវិញ ពិសេសស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងស្រុកពួក ដែលរងគ្រោះខ្លាំងជាងគេ ដើម្បីត្រៀមផ្តល់ពូជស្រូវដល់ប្រជាពលរដ្ឋ ក្នុងការស្តារ និងសង្គ្រោះឡើងវិញឱ្យទាន់ពេលវេលា។








