សម្ដេចតេជោលើកឡើងថា គណបក្សនយោបាយទាំង អស់ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមធ្វើឲ្យប្រសើរឡើងនូវនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចតេជោលើកឡើងថា គណបក្សនយោបាយទាំង អស់ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមធ្វើឲ្យប្រសើរឡើងនូវនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព

 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានលើក ឡើងថា គណបក្សនយោបាយទាំងអស់ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមធ្វើឲ្យប្រសើរឡើងនូវនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍប្រកប ដោយចីរភាព។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីបើកសន្និសីទគណ បក្សអន្តរជាតិ ក្រោមប្រធាន បទ «គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព» ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី ៦ ខែតុលានេះថា ក្នុងនាមប្រជាជន និងគណបក្សប្រជាជនកម្ពុជា សម្ដេចសូមថ្លែងនូវការអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះគណបក្សរុស្ស៊ីរួបរួម ដែលប្រារព្ធខួបលើកទី ២១ និងសូមប្រសិទ្ធពរឲ្យគណ បក្សនេះសម្រេចបាននូវបេសកកម្មដ៏ថ្លៃថ្លា ជាប្រវត្តិសាស្រ្ដរបស់ខ្លួន។ នៅក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរ គុណ និងកោតសរសើរដោយស្មោះចំពោះឯកឧត្តម ឌីមីទ្រី មេដវេដេវ ប្រធានគណបក្សរុស្ស៊ីរួបរួម ដែលបានរៀបចំសន្និសីទដ៏មានសារសំខាន់នេះ ដើម្បីផ្លាស់ប្ដូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងបរិស្ថាន និងការអភិវឌ្ឍប្រកប ដោយចីរភាព សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ធំរបស់មនុស្សជាតិ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងស្ថាន ភាព ដែលពិភពលោកមានបញ្ហាប្រឈមជាច្រើន គណ បក្សនយោបាយទាំងអស់ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមធ្វើឲ្យប្រសើរឡើងនូវនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាធានាបាននូវការលើកកម្ពស់ជីវភាព សុខុមាលភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋ និងភពផែនដីទាំងមូល ផងដែរ៕



Previous Post Next Post