ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យជំនន់ទឹកភ្លៀងហូរកាត់ ផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រឃុំ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យជំនន់ទឹកភ្លៀងហូរកាត់ ផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រឃុំ

 កំពង់ចាម ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២

នៅរសៀលថ្ងៃសុក្រ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ ចាម និងសហការី ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបង្កឱ្យហូរកាត់ជន់លិចផ្លូវ ជាតិលេខ៧ នៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ។

បើតាមលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពទឹកភ្លៀងបានធ្លាក់រាល់ថ្ងៃបណ្តាលឱ្យមានជំនន់ ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៧ នៅត្រង់ចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ។

ក្នុងឱកាសចុះទៅពិនិត្យមើលអំពីស្ថានភាពជំនន់ទឹកភ្លៀង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម រិះរកវិធីរំដោះទឹកកំពុងហូរកាត់ថ្នល់ហើយ ឯកឧត្តមបានណែនាំ ឱ្យក្រុមការងារសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការកកាយដាក់លូរកាត់ផ្លូវជាតិលេខ៧ទំហំមុខកាត់ ១ម៉ែត្រ ពីរជួរធ្វើយ៉ាងណារំដោះទឹកចេញពីបណ្តោយផ្លូវជាតិលេខ៧។

លោក សុខ លឹមហៀង ក្រោមការដឹកនាំអនុវត្តន៍ផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានយកគ្រឿងចក្រកាយកំណាត់ផ្លូវជាតិ៧ ត្រង់ចំណុច ហូរកាត់ដើម្បីដាក់លូបង្ហូររំដោះទឹកកុំឱ្យជន់លិច ផ្លូវជាតិលេខ៧ ហើយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានធ្វើសេចក្ដីជូនដំណឹងដល់ម្ចាស់រថយន្តធុនធំទាំងអស់ សូមបង្វែរ ចរាចរណ៍មិនអាចបើកបរ ឆ្លងកាត់ផ្លូវជាតិលេខ៧ នៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃ ឈរឡើយ ខណៈមន្ទីរសាធារណៈការខេត្តសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក កាយ ផ្លូវទឹក ដើម្បីរំដោះចេញពីលើផ្លូវជាតិលេខ៧ ពេលនេះមិនអាចធ្វើដំណើរឆ្លងកាត់បានទេ ត្រូវ ផ្អាកចរាចរណ៍មួយរយៈសិន រួចរាល់ទើបដំណើរការឡើងវិញ និងដាក់កម្លាំងជួយសម្រួល ចរាចរណ៍ផងដែរ៕

Previous Post Next Post