ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ញើលិខិតរម្លែកទុក្ខជូនឧបនាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារ នៅក្នុងប្រទេសថៃ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ញើលិខិតរម្លែកទុក្ខជូនឧបនាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារ នៅក្នុងប្រទេសថៃ

ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ 

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរម្លែកទុក្ខជាមួយនឹងប្រជាជនថៃ ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារ នៅក្នុងប្រទេសថៃ។ នេះបើយោងតាមលិខិតរបស់ឯកឧត្តម ប្រាក់ សុខុន ផ្ញើជូន ឯកឧត្តម Don Pramudwinai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃឡង់ដ៍។

នៅក្នុងសារលិខិត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ «ខ្ញុំមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំង នៅពេលដែលបានទទួលដំណឹងដ៏គួរឱ្យសោកស្ដាយ និងរន្ធត់បំផុត នៃការបាញ់ប្រហារនៅមណ្ឌលថែទាំកុមារមួយក្នុងខេត្តណង ប៊ូឡាំភូ ដែលជាកន្លែងខ្មាន់កាំភ្លើងម្នាក់នោះបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ៣៨នាក់ ក្នុងនោះមានកុមារ ២៤នាក់»។

ឯកឧត្តម បានបន្ថែមថា ក្នុងអំឡុងពេលដ៏លំបាកនេះ ឯកឧត្តមសូមចូលរួមរំលែកទុក្ខ និងអាណិតអាសូរដល់ជនរងគ្រោះទាំងអស់ និងក្រុមគ្រួសារនៃសព ហើយសូមជូនពរឱ្យអ្នករបួសឆាប់ជាសះស្បើយឡើងវិញ។

សូមរម្លឹកថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ មានហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយ នៅកន្លែងមើលថែទាំកុមារនៅខេត្តណង ប៊ូឡាំភូ និងតាមផ្លូវ ដោយជនសង្ស័យម្នាក់ឈ្មោះ Panya Khamrab អាយុ ៣៤ឆ្នាំ ជាអតីតប៉ូលីស ដែលត្រូវបណ្តេញចេញព្រោះពាក់ព័ន្ធនឹងគ្រឿងញៀន ហើយបន្ទាប់ពីហេតុការណ៍បាញ់ប្រហាររួច ជនសង្ស័យរូបនេះ បានសម្លាប់ខ្លួនឯងផងដែរ៕


Previous Post Next Post