DaraSTP
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

No title

 


ចាប់តាំងពីក្លាយជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ មកដល់ពេលនេះ ប្រទេសកម្ពុជាបានកសាង និងអភិវឌ្ឍខ្លួននៅលើវិថីនេះ អស់ជាង ២៣ឆ្នាំហើយៗនៅក្នុងរយៈពេលនេះ កម្ពុជាក៏បានរៀបចំកិច្ចប្រជុំកំពូលអាស៊ានជោគជ័យជាប្រវត្តិសាស្រ្តចំនួនពីរដងរួចមកហើយ ដូច្នេះការរៀបចំលើកទីបីនៅឆ្នាំនេះ កម្ពុជាកំពុងតែស្ថិតនៅលើមាគ៌ាប្រកបដោយភាពប្រកដប្រជាណាស់។

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងជាលើកទីបី នៅក្នុងប្រវត្តិ២៣ឆ្នាំ របស់ខ្លួន កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកម្មវិធីកិច្ចសន្ទនាសកលអាស៊ាន លើកទី២ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ 

ដំណើរឆ្ពោះទៅរកព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តជាថ្មីម្តងទៀតនេះ គឺកម្ពុជាបានកំពុងតែបោះជំហានប្រកបដោយភាពជឿជាក់ ទោះបីជាតំបន់ និងពិភពលោក កំពុងតែឆ្លងកាត់បញ្ហាដ៏ស្មុគស្មាញក៏ដោយ ក៏កម្ពុជាមានភាពម្ចាស់ការ បត់បែន និងមានភាពប៉ិនប្រសប់ នៅក្នុងការទប់ទល់នឹងស្ថានការណ៍នានា បានយ៉ាងប្រសើរ ដែលភាពម្ចាស់ការនេះ សូម្បីតែអ្នកជំនាញការ និងអ្នកការទូតបរទេសក៏មានភាពជឿជាក់ផងដែរ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅខែក្រោយនេះ នឹងមានព្រឹត្តិការណ៍សំខាន់មួយទៀតនៅកម្ពុជា ដោយថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំនៃប្រទេសដៃគូសន្ទនា នឹងមកជួបជុំគ្នាម្ដងទៀតសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។

ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ថា នៅក្នុងនាមឯកឧត្តមផ្ទាល់ដែលមានបទពិសោធន៍កាលពីកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានដំបូងកាលពីឆ្នាំ២០០២ ធៀបនឹងបច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍច្រើន ហើយហាក់បីដូចជាកាន់តែមានទំនុកចិត្ត និងសមត្ថភាពកាន់តែខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការទូតដ៏ធំនេះម្តងទៀត។ មូលដ្ឋានដែលឈានដល់អំណះអំណាងបែបនេះ គឺដោយសារតែឯកឧត្តម បានឃើញពីភាពម្ចាស់ការច្បាស់លាស់របស់កម្ពុជា នៅក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដ៏ជោគជ័យ កាលពីដើមខែសីហា ដោយកាលនោះ ទោះបីមានការប្រឈមជាច្រើន ហើយស្មុគស្មាញជាងមុន ដូចជាស្ថានភាពនៅមីយ៉ាន់ម៉ា សង្គ្រាមនៅអ៊ុយក្រែន ...ប៉ុន្តែក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាបានគ្រប់គ្រងកិច្ចការដ៏លំបាកទាំងនេះបានយ៉ាងល្អ ។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានបង្ហាញនូវការជឿជាក់ផងដែរថា កេរ្តិ៍ឈ្មោះ និងភាពជឿជាក់របស់កម្ពុជាពិតជាត្រូវបានពង្រឹង ក្នុងការប្រឈមមុខនឹងបញ្ហា។

ដោយឡែក ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាស្ថាប័នធនាគារខួរក្បាលមួយរបស់កម្ពុជា ក៏បានបង្ហាញនូវភាពជឿជាក់ចំពោះភាពជាម្ចាស់ការនៃការៀបចំកិច្ចប្រជុំកំពូលនៅពេលខាងមុខនេះផងដែរ។

ឯកឧត្តមបានមានប្រសាសន៍នៅក្នុងកម្មវិធីសិក្ខាសាលាមួយថា បទពិសោធន៍នៃភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាបន្តបន្ទាប់កន្លងមក ពិតជាឆ្លុះបញ្ចាំងពីភាពស៊ាំ និងម្ចាស់ការរបស់កម្ពុជា ហើយក៏សង្ឃឹមថា ដំណើរការរៀបចំកិច្ចប្រជុំកំពូលខាងមុខនឹងទទួលបានជោគជ័យ ដោយបញ្ហាគួរឱ្យចាប់អារម្មណ៍មួយចំនួន ដូចជាការងើបឡើងវិញក្រោយការរាតត្បាតនៃមេរោគកូវីដ-១៩ ការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លារវាង ចិន និងអាមេរិក វិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាដ៏សាំញ៉ាំជុំវិញបញ្ហាសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រហូតដល់បញ្ហាបម្រែបម្រួលអាកាសធាតុ សុទ្ធតែនឹងក្លាយជារបៀបវារៈចម្បង និងជាប្រធានបទនៃការពិភាក្សាក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ។

មកដល់ពេលនេះ កម្មវិធីផ្លូវការនៅមិនទាន់បានផ្សព្វផ្សាយនៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កិច្ចប្រជុំកំពូលនេះនឹងមានកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗក្រៅពីកិច្ចប្រជុំកំពូលរបស់អាស៊ាន ដែលក្នុងនោះមាន កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ ជាដើម។

សរុបសេចក្តីទៅ បន្ទាប់ពីស្ថិតនៅលើវិថីអាស៊ាននេះអស់ប្រមាណជាង ២៣ឆ្នាំ កម្ពុជាពិតជាម្ចាស់ការ ហើយតែងតែចូលរួមនៅគ្រប់សកម្មភាពអាស៊ាន មិនតែប៉ុណ្ណោះ កម្ពុជាតែងតែចាត់ទុកអាស៊ានគឺជាស្នូលនៃគោលនយោបាយការបរទេសរបស់ខ្លួន ហើយក៏ជារបៀបវារៈដែលកម្ពុជាបានដាក់ចេញ សំដៅសម្រេចបាននូវផលប្រយោជន៍ជាតិ លើកកម្ពស់សន្តិភាព និងការពង្រឹងស្ថិរភាពនយោបាយរបស់ជាតិ និងតំបន់ ។ លើសពីនេះទៅទៀត នៅក្នុងភាពម្ចាស់ការនេះ កម្ពុជាក៏បានចែករំលែកបទពិសោធន៍ទៅប្រទេសដទៃទៀត ជាពិសេសគឺប្រទេសទីម័រខាងកើត ដែលកន្លងមកតែងបានទទួលក្រោមការគាំទ្រ និងការលើកទឹកចិត្តពីកម្ពុជា ដើម្បីក្លាយជាកូនពៅអាស៊ាន ដែលអាចនឹងសម្រេចបាននៅឆ្នាំក្រោយនេះ៕

Previous Post Next Post