ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប សុំឲ្យប្រែក្លាយទិវាជាតិនៃការចងចាំ ទៅជាការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប សុំឲ្យប្រែក្លាយទិវាជាតិនៃការចងចាំ ទៅជាការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានធ្វើការឧទ្ទិសទិវាជាតិនៃការចងចាំ ២០ឧសភា ឲ្យប្រែក្លាយទៅជាកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅទៅរកការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប មានប្រសាសន៍បែបនេះ នៅក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នៅបរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីឧទ្ទិសកុសលជូនដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ឯកឧត្តម អ៊ាន ឃុន បានលើកឡើងថា ពិធីទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ គឺជាសកម្មភាពដ៏មានអត្ថន័យយ៉ាងពិតប្រាកដ ដែលបានស្តែងឲ្យឃើញថា ទោះបីជារឿងរ៉ាវនេះបានកន្លងផុតក្នុងអតីតកាលអស់ជាង ៤៤ឆ្នាំហើយក៏ដោយ ប៉ុន្តែជារឿងឈឺចាប់ និងជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង ដែលធ្វើឲ្យបងប្អូនជនរួមជាតិទាំងអស់ពុំអាចបំភ្លេចបានឡើយ ហើយបានចារទុកជាសច្ច:ធម៌ ប្រវិត្តសាស្រ្ត ទោះបីជនរួមជាតិជំនាន់ក្រោយដែលពុំបានឆ្លងកាត់ក៏ដោយ ក៏ពួកគាត់នឹងសិក្សាស្វែងយល់ពីប្រវិត្តសាស្ត្រដ៏មហាជូរចត់នោះបានដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រវិត្តសាស្ត្រនេះក៏ត្រូវបាននឹងកំពុងទទួលស្គាល់ពាសពេញពិភពលោកតាមរយ:ការនាំយកមេដឹកនាំនៃរបបខ្មែរក្រហម មកកាត់ទោសនៅអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជំរះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរយ:កាលនៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ដែលយើងអាចនិយាយបានថា ការទទួលស្គាល់នេះការជំនុំជំរះនេះ គឺជាផ្នែកមួយនៃការផ្តល់នូវភាពត្រឹមត្រូវជូនរាជរដ្ឋាភិបាលកម្ពុជា សង្គមជាតិកម្ពុជា និងការផ្សះផ្សាបួសទាំងផ្លូវកាយ និងផ្លូវចិត្តជូនជនរួមជាតិ ដែលបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍នោះ។  នៅចំពោះមុខចេតិយ នៃអដ្ឋិធាតុ  ជនរួមជាតិនាឱកាសនោះ ឯកឧត្តម អ៊ាន ឃុន ក៏បានបេ្តជ្ញាចិត្តយ៉ាងមោះមុត ដោយបានគាំទ្រជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ឥស្សរជន និងអង្គការនានាទាំងនៅក្នុងប្រទេស និងនៅជុំវិញពិភពលោកដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ពុំគិតការនឿយហត់ជាង ៤៤ឆ្នាំកន្លងមក ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា និងឈានទៅសម្រេចជោគជ័យជាស្ថាពរ ដោយធានាបាននូវសន្តិភាព ការបង្រួបបង្រួមជាតិអធិបតេយ្យភាព និងការអភិវឌ្ឍ ។ ម៉្យាងទៀតក៏សូមឧទ្ទិសដល់ថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភានេះ ឲ្យប្រែក្លាយទៅជាការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនកម្ពុជា៕

ប្រភពពី ក្រសួងព័ត៌មាន

Previous Post Next Post