សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឱ្យប្រជាពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាព ដើម្បីជំរុញដល់ការអភិវឌ្ឍប្រទេសជាតិ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឱ្យប្រជាពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាព ដើម្បីជំរុញដល់ការអភិវឌ្ឍប្រទេសជាតិ

 ព្រៃវែង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា រួមគ្នាថែរក្សា​សុខ​សន្តិភាព ថែរក្សានូវសមិទ្ធផលនានា ជាពិសេសសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់​នៅក្នុងវត្តកំពង់សិលា ឱ្យបាន​គង់​វង្សយូរអង្វែងដើម្បីជំរុញដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ ការអំពាវនាវរបស់សម្ដេចកិត្ដិសង្គហបណ្ឌិតបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី​បញ្ចុះ​ឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅក្នុងវត្តកំពង់សិសា ស្ថិតនៅ ឃុំរំចេក ស្រុកព្រះ​ស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ សុខសន្ដិភាព ស្ថិរភាពនយោបាយ និងភាពរុងរឿង មានមោទនភាពជាតិ និងកិត្យានុភាពទាំងក្នុងតំបន់ និងអន្ដរជាតិ ។ សម្តេចកិត្តិសង្គហបណ្ឌិត​បាន​បញ្ជាក់ថា សមទ្ធិផលជាច្រើនបានកសាង នៅក្នុងប្រទេសកម្ពុជាគឺកើតឡើង​ចាប់តាំង​ពី​ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា បានន័យ​ថាបើ​គ្មានថ្ងៃ៧មករា ទេយើងគ្មានថ្ងៃនេះហើយក៏មិនអាចមកចួប ជុំគ្នាធ្វើបុណ្យទាននា​ថ្ងៃ​នេះដែរ។ សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងថា ការរស់ឡើងវិញនេះ គឺប្រាកដណាស់ ដោយតែគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាដែលបានលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានជំរុញដល់អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែ​គណបក្ស​ប្រជាជនកម្ពុជាទេ ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជន និងមិនដែលរត់​ចោល​ប្រជាជនម្តងណាឡើយ៕






Previous Post Next Post