សម្ដេចតេជោ ហ៊ុន សែន៖ ភាពក្លាយ និងការឈ្លានពានខាងវប្បធម៌មិន​អាចនឹង​កើត​នោះទេ ប៉ុន្តែអ្វីដែលភ័យខ្លាចបំផុតគឺការទទួលយកដោយការស្ម័គ្រចិត្
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចតេជោ ហ៊ុន សែន៖ ភាពក្លាយ និងការឈ្លានពានខាងវប្បធម៌មិន​អាចនឹង​កើត​នោះទេ ប៉ុន្តែអ្វីដែលភ័យខ្លាចបំផុតគឺការទទួលយកដោយការស្ម័គ្រចិត្

 ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រ​សាស​ន៍​អះអាងថា ភាពក្លាយ និងការឈ្លានពានខាងវប្បធម៌មិនអាចនឹងកើតនោះទេ ប៉ុន្តែ​អ្វីដែលភ័យខ្លាចបំផុតគឺការទទួលយកដោយការស្ម័គ្រចិត្ត។ ដូច្នេះត្រូវប្រុងប្រយ័ត្នលើការ​ប្រើប្រាស់ទម្រង់សិល្បៈនានា ឱ្យត្រូវតាមទម្រង់ខ្មែរ កុំឱ្យខ្មែរជំនាន់ក្រោយយល់ច្រឡំ ឬយល់​ខុស។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងខណៈអញ្ជើញ​ជាអធិបតីកាត់ខ្សែបូសម្ពោធអគារថ្មី និងប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកល​វិទ្យា​ល័យ​ភូមិន្ទវិចិត្រសិល្បៈ ចំនួន៨៨៨នាក់ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្នុង​សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវ​សហ​ការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការបណ្ដុះបណ្ដាលផ្នែក​មរតក​ដូនតាដល់យុវជនក្រីក្រ ដែលរាជដ្ឋាភិបាលបានផ្ដល់ឱ្យក្នុងចំនួន ២ភាគរយ ទៅ ៤ភាគរយ ក្នុងចំណោមយុវជនប្រមាណ១លាន៥សែននាក់នាពេលខាងមុខ។ សម្ដេចតេជោលើក​ឡើង​ថា ព្រោះបញ្ហានេះ ត្រូវប្រុងប្រយ័ត្ន ក្រែងថ្ងៃក្រោយនោះ ក្មេងដែលទទួលតំណរ​ពី​យើងវាអនុវត្តន៍មិនត្រូវតាមក្បួនខ្នាត។ សម្ដេចតេជោបានស្នើឱ្យមានការប្រុងប្រយ័ត្ន ជា​ពិសេសការកសាងបដិមា ឬរូបចម្លាក់ផ្សេងៗ បើធ្វើមិនត្រូវតាមក្បួនខ្នាតទេ ថ្ងៃក្រោយ​មិនដឹងទៅជាអ្វីនោះទេ។

សម្ដេចតេជោលើកឡើងជាឧទាហរណ៍ថា យើងទទួលមរតកពីមុនមក ដូចជា ព្រះបាទជ័យវរ្ម័ន ព្រះបាតយ៉ាងម៉េច ព្រះកេសយ៉ាងម៉េច រូបចម្លាក់អប្សរា ឬសម្លៀកបំពាក់​ជំនាន់ណាយ៉ាងម៉េច យើងស្គាល់ទម្រង់ហ្នឹង ហើយយើងបានដឹង។ សម្ដេចតេជោគូស​បញ្ជាក់ថា ប៉ុន្តែឥឡូវនេះ នាំគ្នាអ្វីក៏ខ្មែរៗ ក៏ប៉ុន្តែវាមិនមែនជាទម្រង់ខ្មែរ រួចហើយ​ថ្ងៃ​ក្រោយ​វាក្លាយទៅជាខ្មែរដែរនោះ។ ដូច្នេះត្រូវស្គាល់ថាតើអ្វីជារបស់ខ្មែរនៅជំនាន់ណា ព្រោះវា​មាន​សម័យរបស់វា។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖ «ភាពក្លាយ និងការ​ឈ្លានពានខាងវប្បធម៌ខ្ញុំមិនជឿនោះទេ ព្រោះមិនអាចនឹងឈ្លានពានកើតទេ តែអ្វីដែល​ភ័យ​ខ្លាចបំផុតគឺការទទួលយកដោយការស្ម័គ្រចិត្ត នេះគឺជារឿងដែលត្រូវប្រុងប្រយ័ត្ន»។

សម្ដេចតេជោលើកឡើងជាឧទាហរណ៍បន្ដទៀតថា បារាំងមកត្រួតត្រាយើងជាង​៩០ឆ្នាំ សួរថាតើបារាំងអាចកែយើងបានទេ ព្រោះយើងអត់ទទួលវប្បធម៌​បារាំង។ ម្យ៉ាង​ទៀត វត្តអារាមរបស់យើង ក៏មានទីកន្លែងដែលយើងរក្សាទុកវប្បធម៌អក្សរសាស្ត្រ ក្នុងពេល​ដែលបារាំងដើរត្រួតត្រាប្រទេសដទៃ ហើយយកភាសាបារាំងទៅប្រើ។ ឯកម្ពុជាបារាំង​អត់​មានលទ្ធភាពដើម្បីនឹងកែនូវវប្បធម៌ខ្មែរទេ នៅពេលដែលខ្មែរនៅតែបន្តរក្សាទុក​នៅតាមវត្ត​អារាម ដែលយើងក៏គួរតែដឹងគុណបារាំងដែរ ដែលបានរក្សា ដូចជា ក្បួនច្បាប់​ល្បើក​របស់ក្រមង៉ុយជាដើម។ល។ សម្ដេចតេជោថ្លែងបន្តថា លើសពីនេះ សំណង់យើងមួយ​ចំនួន​ដែលបន្សល់ទុកតាំងពី១០០ឆ្នាំ ឬមុន១០០ឆ្នាំ កំពុងតែរុះរើចោល ដូចជា កុដិលោក ឬសំណង់នានា ។ល។ ដោយបង្កើតចេញជាសំណង់ថ្មី ដែលខុសពីទ្រង់ពីមុន។ ជាងនេះ​ទៀត សម្លៀកបំពាក់ ក៏ត្រូវកំណត់ឱ្យបានច្បាស់អំពីដំណាក់កាលរបស់វា ថាតើវាកើត​នៅ​ដំណាក់កាលអង្គរ ដំណាក់កាលលង្វែក ឬដំណាក់កាលចតុម្មុខ។ ជាមួយគ្នានេះ របាំ​សួយ​របស់បងប្អូនជនជាតិភាគតិច បើយើងធ្វើមិនទាន់ ពេលសមារណកម្មនៅឆ្នាំ១៩៩៨នោះទេ របាំសួយអាចដាច់ពូជតែម្ដង គឺមិនបានមកសម្ដែងលើឆាកដូចក្នុងពេលនេះទេ។ ដូច្នេះការ​ដែលអនុវត្តន៍នយោបាយឈ្នះ ឈ្នះ នាំមកនូវការបង្រួមបង្រួមជាតិ និងឯកភាពទឹកដី បាន​ផ្ដល់នូឱកាសគ្រប់ផ្នែក រាប់ទាំងវិស័យសិល្បៈ ដែលក្នុងនោះមានរបាំសួយ ដែលស្ថិតក្នុង​ចន្លោះរវាងខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ថ្លែង​សង្កត់ធ្ងន់ថា ដូច្នេះបញ្ហាដែលត្រូវប្រុងប្រយ័ត្ន ដែលសម្ដេចសូមអង្វករ ធ្វើយ៉ាងម៉េច ឧទាហរណ៍ ការកសាងនូវរូបបដិមា ឬចម្លាក់ផ្សេងៗទៀត។ល។ ត្រូវធ្វើឱ្យត្រូវតាមទម្រង់ និងត្រូវតាមខ្នាតរបស់វា ដើម្បីឱ្យមនុស្សជំនាន់ក្រោយស្គាល់នូវ ចម្លាក់ វប្បធម៌របស់ខ្លួន។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ក្រោយ​ថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សាលាវិចិត្រសិល្បៈបានបើកទ្វារជាផ្លូវការក្នុងកម្រិត​មធម្យ​សិក្សា និងមានឈ្មោះថា សាលាវិចិត្រសិល្បៈ ដែលមានបង្រៀនជំនាញ តូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូន្យរូប។ អនុក្រឹត្យ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៨៨ បាន​បង្កើត​ជា​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឡើងវិញ ដោយចែកចេញជា៥មហា​វិទ្យា​ល័យ គឺ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយកម្ម មហា​វិទ្យា​ល័យសិល្បៈសូន្យរូប មហាវិទ្យាល័យដូតន្ត្រី និងមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។

លោកជំទាវរដ្ឋមន្រ្ដីបានបន្ដថា ក្នុងខែឧសភា ឆ្នាំ២០២០ សាកលវិទ្យា​ល័យភូមិន្ទ​វិចិត្រសិល្បៈ បានក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ហើយក៏បានបង្កើតអង្គភាព​ក្រោម​ឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ ដែលមានតួនាទី ស្រាវ​ជ្រាវចងក្រង បោះពុម្ភ និងផ្សព្វផ្សាយអំពីសិល្បៈ និងវប្បធម៌ខ្មែរ។ ចាប់តាំងពីការរស់​រាន​មានជីវិតជាលើកទីពីរឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបណ្ដុះបណ្ដាល​ធនធានមនុស្ស សរុបបានចំនួន ៤ ៥១៦ នាក់ ក្នុងនោះ នារីមាន ១ ៤០៩ នាក់ លើមុខ​ជំនាញ​ទាំង៥ របស់ខ្លួន។ ធនធានមនុស្សទាំងនេះ បច្ចុប្បន្នកំពុងបំពេញការងារនៅតាម​ស្ថាប័ន​ជាតិនានា វិស័យឯកជន អង្គការ សមាគមនានា និងមួយចំនួនបន្តការសិក្សានៅ​ឯបរទេស៕






Previous Post Next Post