ឯកឧត្តម ប្រាក់ សុខុន សម្ពោធឆ្លងអគារសិក្សា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ប្រាក់ សុខុន សម្ពោធឆ្លងអគារសិក្សា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល

 កណ្តាល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣--

នៅថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ឯកត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាង និងអញ្ជើញសម្ពោធឆ្លងអគារសិក្សា សាលាបុញ្ញសភា អគារអន្តេវាសិកដ្ឋាន និងសមិទ្ធផលនានា ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា សមិទ្ធផលនានាក្នុងវត្ត ព្រះឥន្ទសាមគ្គីធម៌ នេះជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សមិទ្ធផលដែលត្រូវដាក់សម្ពោធនាឱកាសនេះ រួមមាន៖ ទី១- អគារសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន១ខ្នង កម្ពស់៤ជាន់ មាន ៣២បន្ទប់ ។ ទី២- អគារអន្តេវាសិកដ្ឋាន សម្រាប់សិស្ស និស្សិតជាស្ត្រីស្នាក់នៅ មានកម្ពស់៣ជាន់ ស្មើ ២៤បន្ទប់។ ទី៣- សាលាបុញ្ញសភា (សាលាបុណ្យ ឬសាលាឆាន់) ចំនួន១ខ្នង។ទី៤- ហេដ្ឋារចនាសម្ព័ន្ធផ្លូវ សួនច្បារ ក្នុងបរិវេណវត្ត។

ក្នុងពិធី នេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមជាមួយ អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង១៣ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕  (ប្រភព:រដ្ឋបាលខេត្តកណ្តាល)






Previous Post Next Post