សម្ដេចតេជោហ៊ុន សែន បានបង្ហាញច្បាស់អំពីប្រសិទ្ធភាព នៃគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការពង្រាយរោងចក្រ សហគ្រាស ដើម្បបង្កើត ការងារធ្វើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចតេជោហ៊ុន សែន បានបង្ហាញច្បាស់អំពីប្រសិទ្ធភាព នៃគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការពង្រាយរោងចក្រ សហគ្រាស ដើម្បបង្កើត ការងារធ្វើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

  តាកែវ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ -

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេននាបតីតេជោ ហ៊ុន សែន បានបង្ហាញច្បាស់ អំពីប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅលើការពង្រាយរោងចក្រ សហគ្រាសនៅទូទាំងប្រទេស តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យការទាក់ទាញវិនិយោគ បង្កើតការងារធ្វើនៅតាមទីជនបទ។ ការលើកឡើងរបស់សម្តេចតេ ជោបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលធ្វើឡើងនៅរោងចក្រ គ័នថេក ខេមបូឌា អ៊ីនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL) នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកពីគោលនយោបាយពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារធ្វើ នៅតាមបណ្តាខេត្ត ចូលរួមលើកកម្ពស់ជីវភាប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាកស្រុកទៅខេត្តផ្សេង ឬទៅរាជធានីភ្នំពេញ។ សម្តេចតេជោ លើកឡើងថា បច្ចុប្បន្ន រោងចក្របានពង្រាយ ក្នុង២៤ខេត្តក្រុង ស្ទើរតែទាំងអស់ គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ ខ្លះជាក្របខណ្ឌសិប្បកម្ម ខ្លះជាសហគ្រាសធុនតូច និងមធ្យម ដែលបានដោះស្រាយការងារធ្វើដល់ប្រជាពលរដ្ឋ។

សម្ដេចតេជោថ្លែងថា វិស័យកាត់ដេរនៅកម្ពុជា មានជាង៦០រោងចក្រ ដោយមានកម្មករនិយោជិតតែជាង៨ម៉ឺននាក់ ប៉ុណ្ណោះកាលពីឆ្នាំ ១៩៩៧ ហើយ បច្ចុប្បន្នកម្ពុជា មានរោងចក្រជិត ១ ៤០០ រោងចក្រជា មួយនឹងកម្មករ និយោជិតជាង ៨០ម៉ឺននាក់ ដែលនេះបង្ហាញពីការរីកចម្រើនលើគោលនយោបាយវិស័យរោងចក្រកាត់ដេររបស់កម្ពុជា។ ឯការនាំចេញផលិតផលសំលៀកបំពាក់ កាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរ មានទឹកប្រាក់សរុប ជាង ១៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើងពីទឹកប្រាក់នាំចេញប្រមាណតែ២០០លានដុល្លារ កាលពីឆ្នាំ១៩៩៧។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា តាមរយៈគោលនយោបាយ និងយុទ្ធសាស្រ្ដដឹនាំប្រទេសជាតិច្បាស់លាស់របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ បានរក្សាបាននៅសន្ទុះកំណើន ៥,២ ភាគរយ ហើយបើតាមការព្យាករណ៍ក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៥,៦ ភាគរយ។ សម្ដេចតេជោមានប្រសាសន៍ដូច្នេះថា៖ « សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបន្តងើបឡើងវិញ នៅឆ្នាំ២០២២។ ការងើបឡើងវិញនៃវិស័យសេវាកម្ម កំពុងមានភាពកាន់តែស្វាហាប់ ភាគច្រើនដោយតម្រូវការរបស់អ្នកប្រើប្រាស់កើនឡើង»។ សម្ដេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា «ទំហំនាំចេញ កាលពីឆ្នាំ១៩៩៧ តែជាង ២០០លានដុល្លារអាម៉េរិកទេ។ ឥឡូវទំហំនាំចេញផ្នែកវិស័យកាត់ដេរ គឺមានរហូតដល់ ១៣ពាន់លានដុល្លារអាម៉េរិក ហើយសរុបទាំងអស់ នៃទំហំការនាំចេញពីកម្ពុជា ចេញទៅប្រទេសក្រៅ ឆ្នាំកន្លងទៅ យើងនាំចេញទៅដល់ ២៩ពាន់លានដុល្លារ ហើយបើគិតពីការនាំចេញ នាំចូល សរុបយើងមានដល់ ៥២ពាន់លានដុល្លារអាម៉េរិក»។

សម្ដេចតេជោបន្ដថា ជាក់ស្ដែង កម្មករ-កម្មការិនី ទទួលផលនេះ មិនមែនបានមកពីក្រុមប្រឆាំងណាមួយនោះទេ គឺបានមកពីការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ពួកប្រឆាំង បានត្រឹមប្រាប់ពួកបរទេសថា «កុំមកវិនិយោគនៅកម្ពុជា កុំទិញទំនិញពីកម្ពុជា និងដាក់ទណ្ឌកម្មលើកកម្ពុជា» ។ ដូច្នេះ នៅកម្ពុជា ត្រូវកម្ចាត់ចោលភាពជ្រុលនិយម ដែលមកបំផ្លាញជាតិសាសន៍ខ្លួនឯង។ លើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវកម្មករ កម្មការិនីឱ្យរួមគ្នាថែរក្សាសុខសន្តិភាព ព្រោះបើគ្មានសុខសន្តិភាពអ្វីៗនឹងត្រូវបំផ្លាញ។


បើតាមឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅទីតាំងខាងលើរួចម្តងមកហើយ កាលពីឆ្នាំ២០១៩ ដោយមានកម្មករ កម្មការិនីចូលរួមជិត ២ម៉ឺននាក់ផងដែរ។


ឯកឧត្ដមបានឱ្យដឹងទៀតថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះ សំណាលនឹងសម្តេចតេជោនេះ កំពុងដំណើរការអាជីវកម្មនៅក្នុងស្រុកត្រាំកក់ និងស្រុកសំរោង ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង១២នេះ ជាប្រភេទរោងចក្រផលិតគ្រឿងអេឡិចត្រូនិកចំនួន៦ កាត់ដេរសម្លៀកបំពាក់ចំនួន៣ ផលិតស្បែកជើងចំនួន២ និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។ល។ ខេត្តតាកែវ ជាខេត្តទី៤ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនផងដែរ៕





Previous Post Next Post