ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី

 ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិកសមាជិកានៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួនជិត ២,០០០ នាក់ 


នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៃគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួនជិត ២,០០០ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។  


ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដម ឡុង ប៉ុណ្ណាស៊ីរីវត្ថ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សក្រសួងបានធ្វើរបាយការណ៍សង្ខេប ស្តីលទ្ធផលការងារ និងទិសដៅ។ បន្ទាប់មក លោកជំទាវបណ្ឌិតសភាចារ្យប្រធានគណៈកម្មាធិការគណបក្សក្រសួង បានថ្លែងនូវការអរគុណជូនចំពោះសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទាំងអស់ ដែលបានខិតខំបំពេញការងារជូនគណបក្សដោយឆន្ទ: ម្ចាស់ការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។  


ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទាំងអស់ ព្រមទាំងសូមអញ្ជើញសមាជិកសមាជិកាទាំងអស់ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា មានលេខរៀងទី១៨ លើសន្លឹកឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕







Previous Post Next Post