ពោធិ៍សាត់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣--
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែ ងថា រដ្ឋធម្មនុញ្ញកម្ពុជាមិនបានកំណត់ឱ្យមានការពិភាក្សាឬពិគ្រោះយោបល់ ជាមួយអង្គការ សង្គមស៊ីវិលឡើយសម្រាប់ការបង្កើតច្បាប់ឬវិសោធនកម្មច្បាប់នានានៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករនិយោជិតក្នុងខេត្តពោធិ៍សាត់ចំនួន៦៨៦៨ នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣។ សម្តេចតេជោបានលើកឡើងថា មានបក្ស២ បូកជាមួយអង្គការមួយចំនួនបានចេញមកប្រតិ កម្មជាមួយនឹងការធ្វើវិសោធនកម្មច្បាប់ដោយសារតែរដ្ឋាភិបាលធ្វើតែម្នាក់ឯងមិនបានពិ គ្រោះយោបល់ជាមួយគណបក្ស និង សង្គមស៊ីវិល។
សម្តេចតេជោលើកឡើងថា នេះមិនមែនជាការបិទសិទ្ធិនោះទេ ប៉ុន្តែជាវិធានការច្បាប់ដើ ម្បីដំណើរការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។អញ្ចឹងលោកឯងមើលក្នុងច្បាប់នេះទៅលោកឯងប្រហែលជាស្រង៉ាកចិត្តហើយ ព្រោះមិនមែនត្រឹមតែមិន ឱ្យអ្នកឯងឈរឈ្មោះបោះឆ្នោតប៉ុណ្ណោះទេ តែថែមទាំងផ្អាកសិទ្ធិធ្វើនយោបាយអ្នកឯងទៀតផង។
សម្តេចតេជោបន្តថា លោកឯងកុំចង់តាំងគ្នាបួនប្រាំនាក់បង្កើតជាអង្គការដើម្បីមកប្រតិកមកម្មជាមួយរាជរដ្ឋាភិបាល។ ពួកអ្នកឯងស៊ីលុយបរទេសគ្រាន់តែតំណាងឱ្យមនុស្សប៉ុន្មាននាក់ដែលអ្នកឯងតែងតាំងគ្នាឯងទេ ហើយមកចេញជាសេចក្តីថ្លែងការណ៍ហើយសេចក្តីថ្លែងការណ៍នោះហើយមានអ្នកខ្លះគិតថា ធ្វើនេះខុសនីតិវិធីដោយមិនបានពិគ្រោះជាមួយសង្គមស៊ីវិល។
សម្តេចតេជោបន្តថា"អញ្ចឹងទេខ្ញុំគ្រាន់តែប្រាប់អ្នកឯងថា រដ្ឋធម្មនុញ្ញមិន បានកំណត់ឱ្យរាជរដ្ឋាភិបាលទៅពិគ្រោះយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិលនោះទេសូមកុំព្រហើន" ៕

