ស្ពានហាលមុខប្រាសាទអង្គរវត្ត ជួសជុលជិតរួចរាល់ នៅសល់តែការងារកែលម្អដើម្បីសុវត្ថិភាពភ្ញៀវ​ទេសចរប៉ុណ្ណោះ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ស្ពានហាលមុខប្រាសាទអង្គរវត្ត ជួសជុលជិតរួចរាល់ នៅសល់តែការងារកែលម្អដើម្បីសុវត្ថិភាពភ្ញៀវ​ទេសចរប៉ុណ្ណោះ

 ភ្នំពេញថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣

MC.ការងារជួសជុលស្ពានហាលឆ្លងកសិន្ធុទឹករបស់ប្រាសាទអង្គរវត្ត បានដំណើរការជួសជុលជិតរួចរាល់ជាស្ថាពរហើយ ដោយអ្នកជំនាញបញ្ជាក់ថា នៅសល់តែការងារកែលម្អបន្ដិចបន្តួចប៉ុណ្ណោះ ដោយសល់ការងារកែលម្អដើម្បីសុវត្ថិភាពភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់។

មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្ស ប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព មាន ប្រសាសន៍កាលពីព្រឹកថ្ងៃទី១២ខែ មិថុនាថា រហូតមកដល់ពេលនេះ ការជួសជុលរចនាសម្ព័ន្ធទូទៅរបស់ស្ពានហាលអង្គរវត្តស្ទើរតែចប់ទាំង ស្រុង ប៉ុន្តែនៅសល់តែការងារកែលម្អតិចតួចប៉ុណ្ណោះ។

លោក អន សុភាព មានប្រសាសន៍ទៀតថាកាលពីមុនកិច្ចប្រជុំ អាយស៊ីស៊ី-អង្គរមកដល់ ក្រុមអ្នកជំនាញ ADHOC នៃគណ:កម្មាធិការអន្តរ ជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ សាស្ត្រអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ)បានទៅពិនិត្យមើល ដោយបានតម្រូវឱ្យក្រុមការងារជួសជុលកែលម្អត្រង់កន្លែងជង្ហុកមួយចំនួនឱ្យល្អប្រសើរឡើងដើម្បីសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលត្រូវដើរឆ្លងកាត់។

សំឡេង៖អ្វីដែលយើងនៅសល់នោះ គឺការងារដែលយើងត្រូវបំពេញ ដែលខាងគណៈកម្មាធិការ icc គេឱ្យបំពេញជង្ហុក កន្លែងបែកនៅកម្រាលថ្មបាយក្រៀមដើម្បីសុវត្ថិ ភាពពេលយើងបើកជូនភ្ញៀវទេសចរឆ្លងកាត់កុំឱ្យមានគ្រោះថ្នាក់ យើងនៅបន្តធ្វើការងារហ្នឹងបួនខែទៀត។

លោក សាតុរឹ មីវ៉ាតំណាងមជ្ឈ មណ្ឌលអាស៊ី សូហ្វីយ៉ា មាន ប្រសាសន៍ថានៅក្នុងគម្រោងជួសជុលស្ពានហាលនៃប្រាសាទអង្គវត្តដំណាក់ទី២នេះ ការជួសជុលធ្វើឡើងតាមអនុសាសន៍ របស់គណ:កម្មាធិការអាយ ស៊ី ស៊ី-អង្គរដោយមិនរុះរើជញ្ជាំងថ្មបាយក្រៀមរបស់ស្ពានបុរាណនោះទេ។


លោក សាតុរឹ មីវ៉ា បន្ថែមទៀតថា ថ្វីត្បិតតែគម្រោងជួសជុលស្ពានហាលរបស់ប្រាសាទអង្គរវត្ត គ្រោងនឹងបញ្ចប់និងត្រៀមបើកឱ្យភ្ញៀវទេសចរឆ្លងកាត់នៅពេលឆាប់ៗនេះ ក៏ប៉ុន្តែក្រុមការងារនៅតែធ្វើការតាម ដានអំពីការប្រែប្រួលរបស់ស្ពាន យ៉ាងហោចណាស់ក៏ប្រើរយៈពេលពី៣-៥ឆ្នាំទៅមុខបន្ថែមទៀត។


សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៦មក សាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តន៍គំរោងជួសជុលស្ពានហាលរបស់ប្រាសាទអង្គរវត្តដំណាក់ កាលទី២ប្រវែងសរុបជិត១០០ ម៉ែត្រ ដែលធ្វើឱ្យស្ពានហាលនេះមានភាពរឹងមាំនិងសោភ័ណភាពស្រស់ស្អាត៕ ប្រភព៖ វិទ្យុជាតិកម្ពុជា







Previous Post Next Post