ក្រុមបាតុករហិង្សាជាង ៤០០នាក់ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសបារាំង
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រុមបាតុករហិង្សាជាង ៤០០នាក់ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសបារាំង

 ភ្នំពេញថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ -

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំង លោក ហ្គេរ៉ាល់ដ៍ ដាម៉ានីន (Gerald Darmanin) បានសរសេរនៅលើបណ្តាញសង្គមធ្វីតធើរថា មន្រ្តីប៉ូលិសបានចាប់ឃុំខ្លួនក្រុមអ្នកបះបោរចំនួន ៤២៧នាក់នៅពេលយប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យសប្តាហ៍មុន។

លោករដ្ឋមន្ត្រីបានសរសេរនៅលើគណនីរបស់លោកនៅក្នុងបណ្តាញសង្គមធ្វីតធើរថា «ពេលយប់មានភាពស្ងប់ស្ងាត់ជាងមុនដោយសារតែការធ្វើសកម្មភាពតាមសេចក្តីសម្រេចរបស់មន្រ្តីប៉ូលិសដោយបានធ្វើការឃាត់ខ្លួនក្រុមបាតុករចំនួន ៤២៧នាក់មក»។

លោក ដាម៉ានីន បាននិយាយនៅពេលមុននេះថា មន្ត្រីប៉ូលិស និងអាវុធហត្ថចំនួន ៤ម៉ឺនប្រាំពាន់នាក់នឹងត្រូវបំពេញកាតព្វកិច្ចដូចយប់មុនដែរ៕

(ប្រភពពី ក្រសួងព័ត៌មាន)




Previous Post Next Post