ផ្ទះមនុស្សធម៌ទី៨៧ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូនគ្រួសារចាស់ជរាក្រីក្រនៅស្រុកវ៉ារិន
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ផ្ទះមនុស្សធម៌ទី៨៧ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូនគ្រួសារចាស់ជរាក្រីក្រនៅស្រុកវ៉ារិន

 ផ្ទះមនុស្សធម៌ទី៨៧ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូនគ្រួសារចាស់ជរាក្រីក្រនៅស្រុកវ៉ារិន 


ផ្ទះមនុស្សធម៌ទី៨៧ ទំហំ ៦ម៉ែត្រគុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លឺក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០,៥០ម៉ែត្រ  របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ជូនគ្រួសារលោកតា សាត វឿន អាយុ៧៣ឆ្នាំនិងប្រពន្ធឈ្មោះ ឆែម អាន ដែលជាជនចាស់ជរា ក្រីក្រ រស់នៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប។


តាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា លោកតា សាត វឿន អាយុ៧៣ឆ្នាំនិងប្រពន្ធឈ្មោះ ឆែម អាន អាយុ៧០ឆ្នាំជាគ្រួសារចាស់ជរាក្រីក្រ មានកូនចំនួន៥នាក់ កូន២នាក់ និងមានគ្រួសារបានបែកផ្ទះហើយ និង កូនម្នាក់ទៀត ចេញទៅស៊ីឈ្នួលនៅឆ្ងាយ ខណៈកូន២នាក់បានរស់នៅជាមួយលោកតា លោកយាយ ប៉ុន្តែស្ថានភាពរបស់កូនទាំង២នាក់ក៏មានបញ្ហាប្រឈមដែរ ក្នុងនោះកូនម្នាក់ឈ្មោះ វើន រ៉ាត់ ភេទប្រុស អាយុ៤៨ឆ្នាំ(អត់ប្រពន្ធ) ជាជនពិការដោយសារមីន កាលពីឆ្នាំ១៩៩៧ នៅសមរភូមិអន្លង់វែង របួសពេញផ្ទៃមុខ ពិការភ្នែកឆ្វេង ភ្នែកស្តាំមើលឃើញព្រាលៗ និងដៃឆ្វេងពិការត្រឹមកំភួនដៃ និងកូនម្នាក់ទៀតឈ្មោះ វឿន វង អាយុ៤១ឆ្នាំជាស្ត្រីមេម៉ាយ ប្ដីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១ ។ 


របាយការណ៍បន្តថា មុនទទួលបានផ្ទះមនុស្សធម៌នេះ ស្ថានភាពផ្ទះចាស់របស់លោកតា ជាខ្ទមមានទំហំ៣ម៉ែត្រគុណនឹង ៤ម៉ែត្រ ដំបូលប្រក់ស្បូវ ជញ្ជាំងក្តារចាស់ៗ ក្រាលរនាប កម្ពស់ពីដី០,៧ម៉ែត មានសភាពចាស់ទ្រុឌទ្រោម ប៉ុន្តែដោយសារផ្ទះតូចចង្អៀតស្នាក់នៅបានតែ២នាក់ គឺយាយនិងកូនស្រីប៉ុណ្ណោះ ហើយលោកតាពេលយប់ត្រូវសម្រាននៅសំយ៉ាបជង្រុកស្រូវកូន រីឯកូនប្រុសពិការទៅសម្រាននៅវត្ត ។

លោកជំទាវ ទាង អេង ទៀសីហា បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ពូជសាសន៍ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលទីណាពលរដ្ឋមានការលំបាក តែងមានវត្តមានរបស់កាកបាទក្រហមកម្ពុជា នៅជួយសម្រួលទុក្ខលំបាកទាំងនោះ ។


ក្នុងឱកាសនោះដែរ លោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ព្រមទាំងបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់សូមប្រុងប្រយ័ត្ន និងត្រូវបង្ការថែរក្សាចំពោះសុខភាពដើម្បីទប់ស្កាត់កុំឱ្យឆ្លងនានាយាយីមកលើកូនចៅ និងក្រុមគ្រួសារយើង ជាពិសេសក្នុងរដូវវស្សានេះ ត្រូវរក្សាអនាម័យក្នុងការរស់នៅឱ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជំងឺរាគរូស និងគ្រុន ឈាមជាដើម ៕







Previous Post Next Post