ឯកឧត្ដម នេត្រ ភក្រ្ដា៖ ការងារអាទិភាពដែលត្រូវធ្វើ ក្នុងនាមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន​គឺ​ផ្ដោត​លើ​ការ​​ធ្វើទំនើបកម្មស្ថាប័ន ដើម្បីឱ្យក្រសួងព័ត៌មាន ក្លាយ​ទៅជាស្ថាប័ន​ទំនាក់​ទំនង​សាធារណៈរបស់រាជរដ្ឋាភិបាល
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្ដម នេត្រ ភក្រ្ដា៖ ការងារអាទិភាពដែលត្រូវធ្វើ ក្នុងនាមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន​គឺ​ផ្ដោត​លើ​ការ​​ធ្វើទំនើបកម្មស្ថាប័ន ដើម្បីឱ្យក្រសួងព័ត៌មាន ក្លាយ​ទៅជាស្ថាប័ន​ទំនាក់​ទំនង​សាធារណៈរបស់រាជរដ្ឋាភិបាល

 ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការងារអាទិភាព​ដែល​ត្រូវធ្វើ ក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន​គឺផ្ដោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន និង​រដ្ឋបាលទំនើបដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយ​ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសចុះជួប​សំ​ណេះ​សំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្ដីរាជការតាមអគ្គនាយកដ្ឋានចំណុះ​ក្រសួង​ព័ត៌មាន នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា ការផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើបនេះ គឺដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកបដោយបុរេសកម្ម សកម្ម និងប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ឯកឧត្ដមបានថ្លែងបន្ថែមថា៖ «ការងារអាទិភាពដែលខ្ញុំនឹងត្រូវធ្វើការងារក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់គឺផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកបដោយបុរេសកម្ម សកម្ម និងប្រកបដោយគុណភាព និងប្រសិទ្ធភាព សំដៅធ្វើយ៉ាងម៉េចគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ»។

ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ការផ្សព្វផ្សាយពីការពិតរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ គឺដើម្បីឱ្យគេបានដឹងអំពីដំណើរវិវត្ដន៍របស់ប្រទេសកម្ពុជារបស់យើងក្រោមដំបូលនៃសុខសន្ដិភាព និងធ្វើយ៉ាងម៉េចឱ្យវិស័យសារព័ត៌មានរបស់យើងនេះ កាន់តែមានភាពរីកចម្រើនថែមទៀត ហើយធ្វើឱ្យប្រជាជនកម្ពុជា ទទួលបាននូវព័ត៌មានពិតអំពីកម្ពុជា និងសង្គមរបស់ខ្លួន។ ឯកឧត្ដមបានថ្លែងបញ្ជាក់ទៀតថា នេះគឺជាថ្ងៃដំបូងដែលឯកឧត្ដមបានមកបង្ហាញខ្លួនឱ្យមន្រ្ដីរាជការ បុគ្គលិកទាំងអស់របស់ក្រសួងព័ត៌មានបានស្គាល់មុខរដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុងអាណត្ដិទី៧នេះ និងជំរុញបន្ដកិច្ចការងារដែលមាន ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មានកាន់តែមានភាពល្អប្រសើរថែមទៀត៕




ប្រភពពី ក្រសួងព័ត៌មាន

Previous Post Next Post