រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគូសបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាំបាច់ត្រូវមាន​កិច្ច​សហប្រតិបត្តិការជាមួយប្រទេសជាប់ព្រំដែន
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគូសបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាំបាច់ត្រូវមាន​កិច្ច​សហប្រតិបត្តិការជាមួយប្រទេសជាប់ព្រំដែន

 បាត់ដំបង ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ការ​ងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចប្រទេសណាមួយធ្វើតែឯងបានឡើយ ចាំបាច់​ត្រូវ​​មានកិច្ចសហប្រតិបត្តិការយ៉ាងម៉ឹងម៉ាត់ជាមួយបណ្ដាប្រទេសជាប់ព្រំដែន។ ការគូស​បញ្ជាក់​​​របស់សម្ដេចក្រឡាហោមបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់​ឱ្យប្រើ​ប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀន​គ្រឿង​ញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិ​បាល​កម្ពុជាបានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀន ដោយក្នុងរយៈពេល ៥ឆ្នាំ​ចុង​ក្រោយ សមត្ថកិច្ចបានធ្វើការបង្ក្រាប និងរឹបអូសនូវសារធាតុញៀនបានយ៉ាងច្រើន និង​រាប់​រយតោន ពីព្រោះសារធាតុញៀនសព្វថ្ងៃនេះ គឺជាសារធាតុញៀនគួបផ្សំ បានន័យថា «គេយកសារធាតុគីមីផ្សេងៗ បូកបញ្ជូលគ្នា ផលិតជាគ្រឿងញៀន»។ សម្ដេចក្រឡាហោម​បាន​​ថ្លែង​បញ្ជាក់ថា៖ «ការចរាចរគ្រឿងញៀន មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ គឺ​មាន​នៅតាមបណ្ដាប្រទេសនានា លើសកលលោក។ ដូច្នេះ ការប្រយុទ្ធប្រឆាំងគ្រឿង​ញៀន ក៏មិនអាចប្រទេសណាមួយ ធ្វើតែឯកឯងបាននោះទេ ចាំបាច់ត្រូវមាន​កិច្ចសហ​ប្រតិ​បត្តិការជាមួយគ្នាយ៉ាងម៉ឹងម៉ាត់ ពិសេសជាមួយបណ្ដាប្រទេសជាប់ព្រំដែន»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោមបានលើកឡើងថា កិច្ចសហប្រតិបត្តិការជាប់ព្រំ​ដែននេះ គឺពិតជាមានសារៈសំខាន់ជាគន្លឹះ ហើយក៏ផ្អែកជាគោលការណ៍អន្ដរជាតិ ដែល​អង្គការ​សហប្រជាជាតិបានដាក់ចេញ ព្រោះថា កម្ពុជា ជាសមាជិកនៃអង្គការសហ​ប្រជា​ជាតិ ខណៈអង្គការសហប្រជាជាតិនេះ ក៏មានយន្ដការមួយ ដើម្បីដឹកនាំចាត់ចែង និង​សម្រប​សម្រួល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងនេះ។

សម្ដេចក្រឡាហោម ស ខេង បង្ហាញនូវក្ដីសង្ឃឹមថា មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ នឹងទទួលបានជោគជ័យ ក្នុងបេសកកម្ម ព្រមទាំងរួមចំណែក ក្នុងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕






Previous Post Next Post