រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការរៀបចំធ្វើបទបង្ហាញនេះ ដោយសារកន្លងមកលំហូរនៃព័ត៌មានដែលពាក់ពន្ធ័ជាមួយនឹងការសម្រេចក្នុងកិច្ចប្រជុំនានា នៅក្នុងក្របខណ្ឌអន្តរជាតិ ហាក់បីដូចជាមិនសូវបានចែករំលែកទូលំទូលាយទៅដល់មន្រ្តី និងថ្នាក់ដឹកនាំ
បទបង្ហាញស្តីពីលទ្ធផលនៃសន្និសីទរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើឡើងនៅទីក្រុងដាណាងប្រទេសវៀតណាម កាលពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
ព្រឹត្តិការណ៍នៃកិច្ចប្រជុំ រួមមាន សន្និសីទរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី ១៦ និង បូកបី,
កិច្ចប្រជុំឧត្តមមន្ត្រីព័ត៌មានអាស៊ានលើកទី ២០ កិច្ចប្រជុំឧត្តមមន្ត្រីព័ត៌មាន អាស៊ាន បូកបីលើកទី ៧ និង ឧត្តមមន្ត្រីព័ត៌មានអាស៊ានបូកជប៉ុនលើកទី៤,
ប្រជុំទ្វេភាគី ពិធីចុះហត្ថលេខាលើ MoU និងទស្សនកិច្ចផ្លូវការ , និងព្រឹត្តិការណ៍អម ចំនួន២ រួមមាន:
- វេទិកាអាស៊ានស្តីពីការប្រឆាំងព័ត៌មានក្លែងបន្លំ
- សិក្ខាសាលាអាស៊ានស្តីពីធម្មានុវត្តនៃបរិវត្តកម្មឌីជីថល ។
រូបភាព៖ ទទក



