ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន
បានអញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌ កម្ពុជា-ចិនលើកទី៣ ដែលរៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជា-ចិន និងក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។
“ ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ បានជំរុញបន្ថែមទៀតនូវការអនុវត្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសកម្ពុជា ចិន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីគ្រប់គ្រងសាធារណៈមតិប្រកបដោយ ប្រសិទ្ធភាព “។




