រដ្ឋបាលខេត្តក្រចេះ​ រៀបចំពិធីប្រកាសពីតំបន់វិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋបាលខេត្តក្រចេះ​ រៀបចំពិធីប្រកាសពីតំបន់វិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

 ខត្តក្រចេះ: រដ្ឋបាលខេត្តក្រចេះ​ រៀបចំពិធីប្រកាសពីតំបន់វិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (ធ្វើប្លង់រឹង) នៅក្នុងឃុំសំបូរ​ (ភូមិសំបូរ,​ ភូមិចារថ្នោល,​ ភូមិស្រែខឿន,​ ភូមិកែងប្រាសាទ,​ ភូមិសំបូរ​,​ ភូមិដូនមាស​ និងភូមិកោះរាល)​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ជូនប្រជាពលរដ្ឋបានកាន់កាប់ និងប្រេីប្រាស់ដីទាំងដីលំនៅដ្ឋាន និងដីកសិកម្មត្រឹមត្រូវស្របច្បាប់ កាត់បន្ថយរាល់ទំនាស់ដែលកើតឡើងពីបញ្ហាដីធ្លី ហើយប្រកាសឲ្យប្រជាពលរដ្ឋត្រៀមឯកសារដែលពាក់ព័ន្ធ។​ ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមករា ឆ្នាំ២០២៤ នៅបរិវេណវត្តព្រះវិហារធំសសរ១០០​ ក្រោមអធិបតីភាពឯកឧត្តម ហេង​ សុថាអភិបាល​រងខេត្ត​ តំណាងឯកឧត្ត​ម​ វ៉ា​ ថន​ អភិបាលខេត្តក្រចេះ ដោយមាន​ការចូលរួមពី​លោក​ប្រធា​នមន្ទីរ​ អនុប្រធានមន្ទីរ​ អាជ្ញាធរ​ស្រុក មន្ទីរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​ប្រមាណជា​ ៦០០នាក់​។


លោក​ អ៊ូ​ សុបុណ្ណកា​ ប្រធានមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តក្រចេះ​ និងជានាយកទីចាត់ការកម្មវិធីអនុស័យរដ្ឋបាលដីធ្លីថ្នាកខេត្ត​ បានធ្វេីការពន្យល់ដល់ប្រជាពលរដ្ឋទាំងអស់អំពីនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឬភាសាសាមញ្ញ ហៅថាកាធ្វើប្លង់រឹង ឲ្យត្រៀមលក្ខណៈ ត្រៀមឯកសារពាក់ព័ន្ធផ្សេងៗ ឲ្យបានគ្រប់គ្រាន់ដូចជា បណ្ដាំមរតក អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត ប័ណ្ណចាស់ជាដេីម ដើម្បីបង្ហាញជូនក្រុមការងារដែលចុះវាស់វែងធ្វើប្លង់ជូន។

ឯកឧត្តម​ ហេង​ សុថា​ អភិបាលរងខេត្ត​ មា​នប្រសាសន៍ថាការប្រជុំ ផ្សព្វផ្សាយ នាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ រួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែល អនុវត្តផ្ទាល់ ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយ អាជ្ញាធ ដែនដី និងមន្ទីរ អង្គភាព គ្រប់គ្រងដីរដ្ឋ ដែលពាក់ព័ន្ធ។ ការចុះបញ្ជីដីធ្លីនេះ គឺត្រូវចុះបញ្ជីទាំងដីឯកជន ទាំង ដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មាន តម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក ដែលកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាព លើការគ្រប់គ្រងដីធ្លី។ នេះជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ​ ទំនាស់ដីធ្លី នៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានស្នើដល់ ប្រជាពលរដ្ឋផ្តល់ការគាំទ្រយោគយល់ និងផ្តល់កិច្ចសហការ ជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ អោយបានជោគជ័យ៕ប៊ុន​ មនោអូនឯងបណ្ដាញយុវជនក្នុងវិស័យព័ត៌មាន






Previous Post Next Post