កិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ របស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ របស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម

 កិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ របស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម

(ភ្នំពេញ)៖ កិច្ចប្រជុំផ្ទៃក្នុងរបស់បេឡាជាតិសន្ដិសុខសង្គម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើង ដើម្បីជួបប្រជុំ ត្រួតពិនិត្យរាល់សកម្មភាពការងារដែលសម្រេចបានក្នុងខែកន្លងទៅ ដើម្បីរួមគ្នាត្រួតពិនិត្យដោះស្រាយ បញ្ហាប្រឈម ចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្ត និងដោះស្រាយឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា និងអនុវត្តឱ្យបានចំគោលដៅមានប្រសិទ្ធភាព ជាពិសេសពិនិត្យតាមដានសកម្មភាពដែលជាសូចនាកររបស់ ប.ស.ស. ដែលមានក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។


កិច្ចប្រជុំផ្ទៃក្នុងនាព្រឹកនេះ ដឹកនាំដោយ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលប្រជុំសន្ដិភាព ទីស្នាក់ការកណ្ដាល ប.ស.ស.  ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្នាក់ការកណ្ដាល និងតាមបណ្ដាសាខាខេត្ត-ខណ្ឌ ដោយផ្ទាល់ និងតាមរយៈ Zoom meeting  សរុបប្រមាណជា ៤០០រូប។


ក្នុងឱកាសកិច្ចប្រជុំប្រចាំខែនេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី បានជំរុញដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ត្រូវអនុវត្តការងារឱ្យបានល្អប្រសើរ និងដោះស្រាយបញ្ហាប្រឈមឱ្យបានឆាប់រហ័ស ជាពិសេសការពង្រឹងគោរពវិន័យក្នុងអង្គភាពឱ្យហ្មត់ចត់ តឹងរ៉ឹង និងខិតខំអនុវត្តនូវទិសដៅការងារ រៀបចំផែនការសកម្មភាពការងារបន្ត និងដោះស្រាយការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ ដើម្បីជំរុញយន្តការបម្រើសេវាសាធារណៈជូនសមាជិក កាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់៕





Previous Post Next Post