ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីទទួលស្វាគមន៍ និងសវនាការជូន លោក ថងលុន ស៊ីសុលីត និងជំទាវទី១ឡាវ ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីទទួលស្វាគមន៍ និងសវនាការជូន លោក ថងលុន ស៊ីសុលីត និងជំទាវទី១ឡាវ ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

 ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីទទួលស្វាគមន៍ និងសវនាការជូន លោក ថងលុន ស៊ីសុលីត និងជំទាវទី១ឡាវ ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា


(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រះករុណា​ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា​ បានរៀបចំព្រះរាជពិធីទទួលស្វាគមន៍ និងសវនាការជូន លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជំទាវទី១ឡាវ ណាលី ស៊ីសុលីត ដែលបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។


ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។


ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកប្រធានរដ្ឋក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕






Previous Post Next Post