ការប្រឡងប្រជែងជ្រើសរើសមន្ត្រីគ្រូបង្រៀនអនុវិទ្យាល័យដែលក្រសួងមុខងារសាធារណៈកំពុងរៀបចំ មានបេក្ខជនដាក់ពាក្យប្រមាណ ៦ម៉ឺននាក់
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីគ្រូបង្រៀនអនុវិទ្យាល័យដែលក្រសួងមុខងារសាធារណៈកំពុងរៀបចំ មានបេក្ខជនដាក់ពាក្យប្រមាណ ៦ម៉ឺននាក់

 “ចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ បានការឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ”

 

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីគ្រូបង្រៀនអនុវិទ្យាល័យដែលក្រសួងមុខងារសាធារណៈកំពុងរៀបចំ មានបេក្ខជនដាក់ពាក្យប្រមាណ ៦ម៉ឺននាក់។ ក្នុងនោះ បេក្ខជនដែលត្រូវបានអនុញាតិចូលរួមប្រឡងប្រជែងមានចំនួន ៣៣៣១៤ នាក់ សម្រាប់ក្របខ័ណ្ឌដែលត្រូវជ្រើសរើសចំនួន ៤៤១កន្លែង។

 

តាមរយៈចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ជាប្រវត្តិសាស្ត្រនេះ បានការឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ពីសំណាក់មហាជន យុវជន និងបេក្ខជនដែលបានដាក់ពាក្យ។ ទោះបីជាយ៉ាងណាក្តី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ត្រូវអនុលោមនិយាយនីតិវិធីប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការ និងឈរលើគោលការណ៍គុណាធិតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ស្របតាមគោលការណ៍ដឹកនាំ តម្រង់ទិសដ៏មោះមុតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ក្នុងន័យនេះ វប្បធម៌ ឬផ្នត់គំនិតអន្តរាគមន៍ត្រូវជំនួសដោយវប្បធម៌ទទួលខុសត្រូវជាបុគ្គល។


ជុំវិញការរៀបចំចំនួនបេក្ខជនដ៏ច្រើននេះ​ គណៈកម្មការរៀបចំការប្រឡងប្រជែងបានកំណត់ក្នុងកិច្ចប្រជុំនារសៀលនេះថា ការប្រឡងលើវិញ្ញាសារសរសេរលើកទី១ (ដើម្បីសម្រាំងបេក្ខជន) នឹងត្រូវប្រព្រឹត្តទៅរយៈពេល៤ ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ តាមផែនមុខវិជ្ជាឯកទេសផ្សេងៗគ្នា និងនៅមណ្ឌលប្រឡងផ្សេងៗគ្នា។ សូមបេក្ខជនតាមដាន ការផ្សព្វផ្សាយសេចក្តីជូនដំណឹង និងព័ត៌មានផ្សេងៗជាបន្តបន្ទាប់តាមបណ្តាញផ្សព្វផ្សាយនានា ជាពិសេសបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ។ 


ក្រសួងមុខងារសាធារណ





Previous Post Next Post