កម្ពុជាប្រារព្ធទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កម្ពុជាប្រារព្ធទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា

 កម្ពុជាប្រារព្ធទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា ប្រកបដោយមោទកភាពនិងឈរលើមូលដ្ឋាននៃការពិត និងសច្ចភាព! ទាំងអស់ គ្នាបានដកដង្ហើមរស់ជាមួយនឹងខ្យល់សេរីភាព និងភាពសម្បូណ៌បែបនៃមធ្យោបាយផ្សព្វផ្សាយ និងបច្ចេកវិទ្យា។ ជំនួបដ៏ធំប្រចាំឆ្នាំរវាងប្រមុខរាជរដ្ឋាភិបាលនិងអ្នកសារព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិនិងអ្នកសារព័ត៌មានប្រមាណ ៥០០០ នាក់ជាសក្ខីភាពនៃភាពជាដៃគូរវាងរដ្ឋាភិបាលនិងអ្នកសារព័ត៌មានដើម្បីនាំយកព័ត៌មានពិតពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងយកពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលដើម្បីសុខដុមនីយកម្មក្នុងសង្គម និងការអភិវឌ្ឍជាតិ។ ក្នុងចំណោមអ្នកសារព័ត៌មានដែលត្រូវបានជ្រើសរើសដោយចៃដន្យមកធ្វើការស្ទង់មតិតាមបែបវិទ្យាឋាស្ត្រឈរលើគោលការណ៍បរិមាណវិស័យ និងគុណវិស័យ, អ្នកសារព័ត៌មាននៅកម្ពុជាដែលជាសាក្សីរស់និងជាអ្នកអនុវត្តដោយ ផ្ទាល់ ចំនួន ៧៩,៨% បានអះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។


ក្នុងនាមអ្នកសារព័ត៌មានទាំងអស់ និងថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មានទាំងអស់ ខ្ញុំបាទសូមគោរពសម្តែងនូវកតញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយភក្តីភាព​ស្មោះស្ម័គ្រជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ​លោក​ជំទាវ​បណ្ឌិត ពេជ ច័ន្ទមុន្នី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញចូលរួមក្នុងពិធីជួបជុំមហាគ្រួសាររវាងប្រមុខរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានលើកទី៦ នេះ។ ខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវអភិបាល​នៃគណៈអភិបាលខេត្ត អ្នកឧកញ៉ា ឧកញ៉ា​ ភ្ញៀវកិត្តិយស ព្រមទាំងបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។


ជាមួយគ្នានេះ ខ្ញុំសូមគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសមាគមសារព័ត៌មាន បងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន និងពិសាភោជនាហារសាមគ្គី ដើម្បីរឹតបន្តឹងភារតភាព សាមគ្គីភាព និងភាពជាដៃគូក្នុងសង្គមប្រជាធិបតេយ្យ។ សូមអរគុណបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានលះបង់សព្វបែបបយ៉ាងដើម្បីបុព្វហេតុសារព័ត៌មាន និងការពិត។









Previous Post Next Post