អភិបាលខេត្តតាកែវ ណែនាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យមើលស្ថានភាពផ្លូវជាក់ស្ដែង ០១ខ្សែ ស្ថិតក្នុងឃុំសឹង្ហ ស្រុកសំរោង
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តតាកែវ ណែនាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យមើលស្ថានភាពផ្លូវជាក់ស្ដែង ០១ខ្សែ ស្ថិតក្នុងឃុំសឹង្ហ ស្រុកសំរោង

 អភិបាលខេត្តតាកែវ ណែនាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យមើលស្ថានភាពផ្លូវជាក់ស្ដែង ០១ខ្សែ ស្ថិតក្នុងឃុំសឹង្ហ ស្រុកសំរោង 


ដោយមានការសំណូមពរពីពលរដ្ឋ ពាក់ព័ន្ធស្ថានភាពផ្លូវមួយខ្សែ ស្ថិតនៅឃុំសឹង្ហ ស្រុកសំរោង ថារងការខូចខាតពិបាកធ្វើដំណើរជាខ្លាំង នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយបានការណែនាំផ្ទាល់ពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញ បានចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង ផ្លូវមួយខ្សែនេះភ្លាមៗ គឺបានឆ្លងកាត់ភូមិចំនួន២ ក្នុងឃុំសឹង្ហ ស្រុកសំរោង ។

យោងតាមការបញ្ជាក់ពី លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអោយដឹងថា ផ្លូវ ០១ខ្សែ ដែលពលរដ្ឋសំណូមពរដល់អាជ្ញាធរនោះ គឺមិនស្ថិតនៅភូមិក្រាំងស្ដៅនោះទេ ប៉ុន្តែស្ថិតនៅភូមិធ្មៀ និងភូមិទន្លាប់ ឃុំសឹង្ហ ស្រុកសំរោង ហើយផ្លូវមួយខ្សែនេះ ក៏មិនស្ថិតក្រោមការគ្រប់គ្រងរបស់ មន្ទីរអភិវឌ្ឍន៍ជនបទដែរ ប៉ុន្តែដោយបានការណែនាំផ្ទាល់ពី ឯកឧត្តមអភិបាលខេត្ត ក្រុមការងារមន្ទីរជំនាញនឹងនាំយកគ្រឿងចក្រ មកធ្វើការឈូសឆាយ ជួយសម្រួលដល់ការដំណើរប្រចាំថ្ងៃ របស់ពលរដ្ឋជាបណ្ដោះ អាសន្នសិន។ ក្នុងនោះដែរ លោក ក៏ស្នើសុំ សំណូមពរដល់ពលរដ្ឋដែលរស់នៅជាប់បណ្ដាផ្លូវទាំងអស់ សូមជួយដាក់លូ ឬធ្វើចង្ហូរទឹកឱ្យបានត្រឹមត្រូវ កុំចាក់ដីខ្ពស់ជាងផ្លូវខ្លាំងពេក ដែលបណ្ដាលអោយពេលភ្លៀងធ្លាក់មកម្ដងៗ ប្រាកដជាមានទឹកដក់នៅលើផ្លូវ ដែលជាហេតុបណ្ដាលផ្លូវរបស់យើងនៅបៀមទឹកច្បាស់ជាឆាប់ខូចខាតជាក់ជាមិនខាន៕






Previous Post Next Post