តាបូរណ៍រៀបរាប អំពី ខេត្តស្ទឹងត្រែងដោយសង្ខេប ប្រាប់ដល់យុវជនខ្មែរ អោយបានដឹង។
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

តាបូរណ៍រៀបរាប អំពី ខេត្តស្ទឹងត្រែងដោយសង្ខេប ប្រាប់ដល់យុវជនខ្មែរ អោយបានដឹង។

 តាបូរណ៍រៀបរាប អំពី ខេត្តស្ទឹងត្រែងដោយសង្ខេប  ប្រាប់ដល់យុវជនខ្មែរ អោយបានដឹង។



ខេត្តស្ទឹងត្រែងមានរឿងភ្ជាប់ទៅនឹងពង្សាវតាតាំងពីយូរលង់ណាស់មកហើយរវាង៦០០គ.ស ក្នុងរាជ្យព្រះបាទឥសានវ័រ្មន និងព្រះបាទជ័យវ័រ្មន ដោយពេលនោះក្រុងកម្ពុជា ត្រូវបានចែកចេញជា២នគរ ។ នគរមួយមានទីក្រុងឈ្មោះ ភវបុរ (ភវបុរៈ) មួយទៀតឈ្មោះទីក្រុង សម្ភុបុរ (សម្ភុបុរ = ស្រុកសំបូរសព្វថ្ងៃ)ហើយខេត្តស្ទឹងត្រែង គឺស្ថិតនៅក្នុងក្រុងទី២នេះ ហើយរហូតដល់ ៩០០គ.ស នគរទាំងពីរបានបង្រួបបង្រួមគ្នាទៅជាក្រុងកម្ពុជាតែមួយ និងបានលើកទីក្រុងទៅតាំងនៅអង្គរវិញ ។


នៅគ្រិស្តសករាជ១៤០០ កាលបែកបន្ទាយសង្វែក ដោយសារកងទ័ពសៀម ពេលនោះព្រះបាទសុទ្ធាភាស ព្រះអង្គបានរត់ទៅពួននៅស្ទឹងត្រែង ។ ក្នុងកំឡុងសករាជនេះទ័ពសៀម និងទ័ពលាវបានលុកលុយចូលក្រុងកម្ពុជាខាងជើង កងទ័ពទាំងនេះបានយកខេត្តស្ទឹងត្រែង រួចមកទ័ពទាំងនោះបានធ្វើដំណើរលុកលុយចុះតាមទន្លេធំ រហូតដល់កំពង់ចាមទើបកងទ័ពខ្មែរវាយបកដេញទ័ពសៀម និងទ័ពលាវខ្ចាត់ខ្ចាយចេញទៅវិញអស់ ។

ក្រោយមកនៅគ្រិស្តសករាជ១៦០០ប្លាយ យួនចាប់ផ្តើមចូលលុកលុយយកខេត្តស្ទឹងត្រែង ប៉ុន្តែគ្រានោះទ័ពសៀមបានវាយចាញ់យួនទៅវិញនៅវេលាចំបាំងខេត្តស្ទឹងត្រែងចំណុះឱ្យខេត្តចំប៉ាសាក់ ឯខេត្តចំប៉ាសាក់ចំណុះឱ្យស្រុកសៀមទៀត ។ នៅឆ្នាំ១៨១៤ ទ័ពសៀមបានលុកលុយចូលនគរខ្មែរចាប់តាំងពីព្រំខេត្ត ព្រំទេពទៅដល់ភ្នំដងរែក ទ័ពសៀមបន្តលុកលុយយកខេត្តម្លូព្រៃ ខេត្តទន្លេពៅ កាលណោះទ័ពសៀមបានឈ្នះសឹកដោយងាយ។បន្ទាប់មកទៀតពួកគេបានបន្តឆ្លងទន្លេ ហើយចូលលុកលុយយកខេត្តស្ទឹងត្រែងជាថ្មី បញ្ចូលទៅក្រុងសៀម លុះខេត្តស្ទឹងត្រែងធ្លាក់ទៅជាខេត្តសៀម គ្រានោះព្រះករុណាក្រុងកម្ពុជាបានផ្តាច់ការទំនាក់ទំនងជាមួយប្រទេសលាវ ដោយសារខេត្តស្ទឹងត្រែងឃាំងជាប់ទៅនឹងស្រុកសៀម ។ បន្ទាប់ពីក្រុងកម្ពុជាគំលាតនៃការទំនាក់ទំនងជាមួយប្រទេសលាវយូរឆ្នាំ រហូតដល់ឆ្នាំ១៨៦៣ គ្រាដែលបារាំងបានមកតាំងអាណាព្យាបាលនៅក្រុងកម្ពុជា។

នៅឆ្នាំ១៨៦៤ ក្រុងសៀមជាប់សញ្ញានិងក្រុងបារាំងសែស ហើយក្រុងកម្ពុជា ពេលនោះសៀមបានប្រគល់ខេត្តទន្លេពៅ ម្លូព្រៃ ស្ទឹងត្រែង សៀមប៉ាងមកឱ្យកម្ពុជាវិញ ប៉ុន្តែសៀមគ្មានប្រាថ្នានឹងឱ្យមកវិញទាល់តែសោះ តែសៀមទាល់តម្រិះដោយសារជាប់កិច្ចសញ្ញា។ បន្ទាប់ពីសង្គ្រាមបារាំង-សៀម ឆ្នាំ១៨៩៣ ស្ទឹងត្រែងត្រូវបានគ្រប់គ្រងដោយឡាវក្រោមបារាំងពីឆ្នាំ១៨៩៣ ដល់ឆ្នាំ១៩០៤ ។

នៅឆ្នាំ១៨៩៣ បារាំងបានបង្ខំសៀមដោយថ្វីដៃ ដើម្បីឱ្យសៀមបង្វែរខេត្តខ្មែរមកឱ្យក្រុងកម្ពុជាវិញខ្លះដូចជា៖ខេត្តស្ទឹងត្រែង ជាដើម ។ គ្រានោះសៀមភិតភ័យចុះសិទ្ធិសញ្ញានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៨៩៣ ដោយសុខចិត្តលះបង់ចោលដីខេត្ត ហើយទឹកដីប៉ែកត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់ឱ្យបារាំងសែសវិញ ។ពេលនោះខេត្តស្ទឹងត្រែង សៀមប៉ាង ត្រូវចំណុះក្រុងលាវ ហេតុដូច្នេះក្រុងសៀមបានប្រគល់តែខេត្តទន្លេពៅ និងខេត្តម្លូព្រៃ តាមសិទ្ធិសញ្ញារបស់បារាំង ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ។ នៅឆ្នាំ១៩០៤ ឡាវក្រោមបារាំងបានដោះដូរខេត្តនេះទៅអាណាព្យាបាលបារាំងនៃកម្ពុជាជាថ្នូរនឹងតំបន់ខ្លះនៃខេត្តចំប៉ាសាក់ ដោយបន្សល់ទុកជនជាតិភាគតិចឡាវមួយនៅក្នុងប្រទេសកម្ពុជា។

ក្រោយមកមានសន្ធិសញ្ញាបារាំងចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩១៤ បានដាក់ខេត្តស្ទឹងត្រែង និងសៀមប៉ាងបញ្ចូលមកក្នុងក្រុងកម្ពុជាវិញ ។ ខេត្តស្ទឹងត្រងក៏រើកែប្រែថ្មី គឺមានរាជការគ្រប់គ្រងរដ្ឋបាល២ខេត្ត គឺខេត្តស្ទឹងត្រែង១ និងខេត្តមូលពូមោក១(ស្រុកវ៉ើនស៊ី)។ ដោយសារទីតាំងព្រំដែនរបស់នៃខេត្តផង និងភ្នំព្រៃនៅភាគឦសាននៃខេត្តផងទៀត ខេត្តក្លាយកន្លែងក្តៅគគុកនៃសកម្មភាពបះបោរកុម្មុយនិស្ត និងជាគោលដៅសម្រាប់គ្រាប់បែករបស់សហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ១៩៦០និង៧០។

ការបះបោរបានបន្តពីការជ្រៀតចូលរបស់វៀតណាមក្នុងទសវត្សរ៍ឆ្នាំ១៩៥០ រហូតដល់ចុងឆ្នាំខ្មែរក្រហម។

ប្រភពពី ទស្សនៈសង្គម


Previous Post Next Post