ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន តំណាងឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំ ក្រុមAdmin ប.យ.ព.
នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាជំនួយការ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលកិច្ចការងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសកម្មភាពការងារឆ្នាំ២០២៤ និងរៀបចំរចនាសម្ព័ន្ធនៃក្រុម Admin ទទួលបន្ទុកតាម ផែននៃ ប.យ.ព. ដោយបន្តលើកទិសដៅពង្រឹងបណ្តាញសង្គមនៃបណ្តាញយុវជនក្នុងវិស័យព័ត៌មានឱ្យទំនើបកម្ម ក្នុងឆ្នាំ២០២៥ ព្រមទាំងមានការចូលរួមពី Admin ដោយលើកជាគំនិត និងយោបល់ក្នុងកិច្ចប្រជុំយ៉ាងផុសផុល។
កិច្ចប្រជុំនេះធ្វើឡើង នៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕
រូបថត: វុទ្ធា ច័ន្ទភួងពិដោរ

























