ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញធ្វើបទបង្ហាញពីការគ្រប់គ្រងសមាគមសារព័ត៌មាន និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើបទបង្ហាញពីការគ្រប់គ្រងសមាគមសារព័ត៌មាន និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងព័ត៌មាន។
សន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរព័ត៌មានរាជធានីខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
ពិធីនេះរៀបចំឡើងនៅទីស្តីការក្រសួងព័ត៌មាន សាលចតុម្មុខមង្គល៕
ដោយ៖ កន ចំណាន



