ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព
នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ បានចាត់លោក ពុំដារ៉ា អនុប្រធានក្រុមការងារចល័តចុះមូលដ្ឋានស្រុកចិត្របុរី និងជាប្រធានសាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌របស់ក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរីជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ដែលបណ្តាលមកពី ភ្លើងចង្ក្រានដាំបាយ! ដើម្បីចូលរួមជួយសម្រួលភាពលំបាកចំពោះមុខ ដែលអំណោយទាំងនោះរួមមាន ៖ កន្ទេល,ធុងដាក់ទឹក,ធុងបេត្រូមួយ,ចង្ក្រានហ្គាស,មីយើង,ត្រីខ,ទឹកស៊ីអុីវ,អង្ករ១បេ៥០គីឡូ,កញ្ចប់ឃីត២កញ្ចប់ និងថវិកា២០ម៉ឺនរៀល ដែលគិតជាថវិកាសរុបស្មើ៥៩០,០០០រៀល ដែលអំណោយពីៈ
១.ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ចំនួន ២០០,០០០៛២.ឯកឧត្តម ឈាង ឆុំ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្មី ចំនួន ៣៩០,០០០៛
ជាការឆ្លើយតបគ្រួសាររងគ្រោះបានសំដែងនូវអំណរគុណ និងសាធុការពរជូនដល់ក្រុមការងារ និងឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ដែលតែងតែគិតគូរដល់ពួកគាត់៕







