ព្រះមេគណខេត្តតាកែវ និង ឯកឧត្តមអភិបាលខេត្ត និមន្ត និងចូលរួមកាត់ស្រោមវិញ្ញាសារ ប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក ឆ្នាំសិក្សា ២០២៤-២០២៥
តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥ ព្រះឧបាលិវង្ស កែវ ស៉ាវន ព្រះរាជាគណៈថ្នាក់ត្រី ព្រះមង្គលទិព្វលោករង្សី និងជាព្រះមេគណខេត្តតាកែវបាននិមន្ត និង ព្រះមហាវីរៈវង្សាចារ្យ ជ្រិន សិទ្ធ ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តតាកែវ ព្រមទាំង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននិមន្ត និងចូលរួមក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រលងវិញ្ញាបនបត្រ ប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យសុខអានលាយបូរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងពិធីនេះដែរក៏មានការនិមន្តចូលរួមពី ព្រះអនុគណស្រុកត្រាំកក់ មន្រ្តីសង្ឃ និងលោក ជួង វ៉ាន ប្រធានមន្ទីរធកម្មការ និងសាសនាខេត្ត អគ្គានុរក្ស អនុរក្ស និងបេក្ខសមណសិស្សជាច្រើនអង្គនាក់ផងដែរ។
សូមបញ្ជាក់ថាការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក ឆ្នាំសិក្សា ២០២៤ - ២០២៥ នាពេលនេះ មានបេក្ខសាមណសិស្សប្រឡងសរុបចំនួន ១៣១៩ អង្គ/នាក់ ស្មើនឹង ៦០បន្ទប់ ចែកចេញជា ៥មណ្ឌល ក្នុងមាន៖
-ថ្នាក់ត្រី មានបេក្ខសមណៈសរុប ៧៤១ អង្គ/នាក់ មាន ៣២បន្ទប់ ។
-ថ្នាក់ទោ មានបេក្ខសមណៈសរុប ៣៣៧ អង្គ/នាក់ មាន ១៦បន្ទប់ ។
-ថ្នាក់ឯក មានបេក្ខសមណៈសរុប ២៤១ អង្គ/នាក់ មាន ១២បន្ទប់ ៕
ប្រភពពី ទូរទស្សន៍គោកធ្លកខេត្តតាកែវ








