ដំណឹងបឋមៈ
ផលប៉ះពាល់នៃការបញ្ចេញឧស្ម័នពុលកើតមានជាប្រចាំនៅខណ្ឌច្បារអំពៅចេញផ្សាយថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥
ខ្យល់គឺជាវត្ថុមួយដែលយើងគ្រប់គ្នាមិនអាចចាប់បាន និងមើលឃើញឡើយ ខ្យល់គឺជាឧស្ម័នចម្រុះគ្នា ភាគច្រើនគឺអុកស៊ីសែននិងនីត្រូហ្សេន ដែលរុក្ខជាតិ សត្វ មនុស្សត្រូវការរស់រានមានជីវិត។
តែផ្ទុយមកវិញការបំពុលកើតឡើងនៅពេលសារធាតុប្រកបដោយគ្រោះថ្នាក់(សារធាតុពុល) ត្រូវបានបញ្ចេញក្នុងខ្យល់ នៅក្នុងឬក្រៅផ្ទះរបស់យើង ការបំពុលខ្យល់អាចបំផ្លាញរាងកាយរបស់យើង និងថែមទាំងបង្កើនឱកាសកាន់តែច្រើនឲ្យយើងមានជំងឺមួយចំនួនផងដែរ។ សកម្មភាពរបស់មនុស្សជាអ្នកបង្កការបំពុលខ្យល់ពីសកម្មភាពនានាដូចជា រោងចក្រថាមពល (ធ្យូងថ្ម ប្រេង ឧស្ម័នធម្មជាតិ) និងសកម្មភាពផ្សេងៗជាច្រើនទៀត។
ជាក់ស្តែងដូចទីតាំងខាងក្រោមនេះ៖
-ទីតាំង ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ភ្នំពេញ ជាប់របងវត្តកម្សាន្ត
-ប្រភេទសិប្បកម្ម ស្លរអាលុយមីញ៉ូម
-សកម្មភាព ស្លរដែក ធ្វើឆ្នាំង...។ល។
ខ្យល់ឧស្ម័នពុលមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពមនុស្ស និងបរិស្ថាន ខ្យល់ឧស្ម័នពុលអាចបណ្តាលមកពីសកម្មភាពរបស់មនុស្ស។ ផលប៉ះពាល់នេះបណ្តាលឲ្យ៖ រលាកផ្លូវដង្ហើម ដែលអាចបណ្តាលឲ្យមានការរលាកនៃផ្លូវដង្ហើម និងដំបៅសួត អត់ខ្យល់ និងឈឺក្បាល អាចធ្វើឲ្យសន្លប់ និងអាចនាំឲ្យស្លាប់បាន ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ដែលសារធាតុពុលអាចបណ្តាលឲ្យមានការបាត់បង់ការចងចាំ ឬបញ្ហាជំងឺប្រព័ន្ធប្រសាទ បង្កើនការបង្កកឈាម អាចធ្វើឲ្យកើតជំងឺបេះដូង និងសរសៃឈាម។ ម្យ៉ាងទៀតវាក៏បង្កឲ្យមានផលប៉ះពាល់ទៅដល់បរិស្ថានផងដែរ ដូចជា បង្កការប្រែប្រួលអាកាសធាតុ ភាពលិចទឹកនិងអាកាសធាតុខុសប្រក្រតី ជំងឺរុក្ខជាតិ និងសត្វ ជ្រាបទឹកជីវភាពបឹង និងអូរ។
ប្រភពពីប្រជាពលល្អផ្ញើរមកជូនអង្គភាពសារព័ត៌មាន


