ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃភារកិច្ចដែលឯកឧត្តមរដ្ឋមន្រ្តីប្រគល់ជូន៖
ទីស្តីការក្រសួងព័ត៌មាន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំប្រចាំខែថ្នាក់ដឹកនាំជាអនុរដ្ឋលេខាធិការ និងទីប្រឹក្សានៃភារកិច្ច ដែលឯកឧត្តមរដ្ឋមន្រ្តីប្រគល់ជូន ដើម្បីតាមដានកិច្ចការងារដែលបានអនុវត្ត និងកែសម្រួលសមាសភាពចូលរួមដឹកនាំ លើកកិច្ចការងារសម្របសម្រួលសមាគមអ្នកសារព័ត៌មាននៅកម្ពុជា ការងារចុះបញ្ជីរបស់សមាគមអ្នកសារព័ត៌មាន និងការងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕
រូបថតដោយៈ ក្រុមការងារ ប.យ.ព.