ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយអង្គភាពអ្នកសារព័ត៌មានជប៉ុន ៖
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងបណ្តាញយុុវជនក្នុងវិស័យព័ត៌មាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអង្គភាពសារព័ត៌មានជប៉ុន Japan Advanced Technology Information Center Foundation Organization in Cambodia ហៅកាត់ថា JATIC CAMBODIA ដែលដឹកនាំដោយ Mr.Yuji Nakamura ប្រធានអង្គភាព JATIC CAMBODIA និងសហការី លើព័ត៌មានស្តីពីនិតិវិធីការស្នើសុំបើកអង្គភាពសារព័ត៌មានរបស់ជនបរទេសនៅកម្ពុជា កិច្ចទំនាក់ទំនងសមាគមអ្នកសារព័ត៌មានសជប៉ុនជាមួយកម្ពុជា និងកិច្ចចូលរួមផ្សព្វផ្សាយពីសក្តានុពលទាំងទេសចរណ៍ និងវិនិយោគនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណភាគីជប៉ុន ក្នុងគម្រោងចូលរួមលើកតម្លៃសារព័ត៌មាន និងតម្រង់ទិសអ្នកសារព័ត៌មានអោយមានសណ្តាប់ធ្នាប់នៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងអំពីកិច្ចខិតខំរបស់ក្រសួងព័ត៌មានក្នុងការង្រឹង កសាងសណ្តាប់ធ្នាប់ព័ត៌មាននៅកម្ពុជា ដែលរហូតបានចងក្រងចេញជាសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ហើយឯកឧត្តមបានប្រគល់ជូនសៀវភៅធម្មនុញ្ញចំនួន១០ក្បាល សៀវភៅកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មសន០១ក្បាល ជូនទៅភាគីសន្ទាជប៉ុន ដើម្បីជួយចូលរួមផ្សព្វផ្សាយ និងគាំទ្រ។
កិច្ចជំនួបនេះបានប្រព្រឹត្តទៅនៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕
រូបថតដោយ៖ គាំ ចាន់ដារ៉ា