លោកជំទាវកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីប្រកាសរាជធានីភ្នំពេញ ជាទីក្រុងអស់មីន ក្នុងឆ្នាំ២០២២
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកជំទាវកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីប្រកាសរាជធានីភ្នំពេញ ជាទីក្រុងអស់មីន ក្នុងឆ្នាំ២០២២

ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២

លោកជំទាវកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញចូលរួមក្នុងពិធីប្រកាសរាជធានីភ្នំពេញ ជាទីក្រុងអស់មីន ក្នុងឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រាជធានីភ្នំពេញកាលពី ៤៣ឆ្នាំមុន គឺជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅជនបទ គ្មានសល់អ្វីៗត្រូវបានកម្ទេច រាប់ទាំងជីវិតមនុស្ស។ ឯកឧត្ដមបានបន្ដថា រាជធានីភ្នំពេញ បានឆ្លងកាត់ភ្លើងសង្គ្រាម និងឧបសគ្គជាច្រើន ទំរាំបានដូចសព្វថ្ងៃនេះ។ ទន្ទឹមនេះ សង្គ្រាមឈ្លប និងចលនាឧទ្ទាម បានបង្កអសន្តិសុខសង្គម ព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ពាសពេញផ្ទៃប្រទេស ដែលបានឆក់យកជីវិត ឬបង្កឱ្យមានពិការភាពដល់ប្រជាពលរដ្ឋ រហូតដល់សព្វថ្ងៃដែលបង្កឡើង ដោយផលលំបាកនៃសង្គ្រាម និងគ្រាប់មីន។

ឯកឧត្តមអភិបាលរងបានបន្តទៀតថា ផ្អែកតាមទិន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញ មានចម្ការមីន ចំនួន១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦ ៣៣៥ ២៣៨ ម៉ែត្រការ៉េ ដែលមានខណ្ឌចំនួន៤ គឺខណ្ឌជ្រោយចង្វា, ព្រែកព្នៅ, ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។ ឯកឧត្ដមបានបន្ថែមថា អ្វីដែលគួរឱ្យសោកស្តាយជាទីបំផុតនោះ គឺគិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានអ្នករងគ្រោះ សរុបចំនួន២០៤នាក់ ក្នុងនោះបាត់បង់អាយុជីវិតចំនួន៧២នាក់, ពិការ០៥នាក់ និងរបួសចំនួន១២៧នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គមចាំបាច់ ត្រូវបន្តខិតខំដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍទីក្រុងរបស់យើង។

ឯកឧត្តម ទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីនបានលើកឡើងថា ការគំរាមកំហែងដោយសារមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះគឺមានភាពស្មុកស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើនដល់ប្រជាពលរដ្ឋយើងនិងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៏របស់យើងថែមទៀត។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានអះអាង កម្ពុជាបានប្តេជ្ញាលប់បំបាត់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០២៥ តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ក្រោមការដឹកនាំរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ ដែលបានបំពេញការងារទទួលជោគជ័យប្រកបទៅដោយផ្លែផ្កា ធ្វើឱ្យសហគមន៍អន្តរជាតិ ទទួលស្គាល់នូវ សមត្ថភាពលើវិស័យបោសសម្អាតមីននៅកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិត រាជធានីភ្នំពេញ កាលពី ៤៣ឆ្នាំមុន នេះបានពោរពេញទៅដោយភាពឈឺចាប់ ដោយបានឆ្លងកាត់សង្គ្រាម និងបានក្លាយជាទីក្រុងខ្មោច ដែលកើតចេញពីវិនាសកម្ម សង្គ្រាម បានបន្សល់នូវភាពនិរាស ព្រាត់ប្រាស់ កំព្រា ឯការ និងភាពខ្ទេចខ្ទាំ ដោយបានឆ្លងកាត់ការលំបាកជាច្រើនដំណាក់កាល រហូតដល់មានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ និងបានប្រសិទ្ធនាមថាជា ទីក្រុងគ្មានមីន។ 

លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានបិទបញ្ចប់ដោយជោគជ័យនូវសង្គ្រាមដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយពេលជាងពីរទសវត្សរ៍ និងបានបិទបញ្ចប់ទាំងស្រុង នូវអង្គការចាត់តាំង ទាំងខាងនយោបាយ និងយោធា នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅចុង ឆ្នាំ១៩៩៨ ក្រោមការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត និងបាននាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី និងសុខសន្តិភាពពេញលេញ ជូនប្រទេសជាតិ និងប្រជាជនយើង




Previous Post Next Post