គ.ជ.ប បញ្ជ្រាបការយល់ដឹងស្តីពីសារសំខាន់នៃការបោះ ឆ្នោតជូនដល់សិស្ស និស្សិត
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

គ.ជ.ប បញ្ជ្រាបការយល់ដឹងស្តីពីសារសំខាន់នៃការបោះ ឆ្នោតជូនដល់សិស្ស និស្សិត

 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីសារសំខាន់នៃការបោះឆ្នោតជូនដល់សិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងរាជធានី ខេត្តទាំង ២៥ ជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៦ ខែតុលា និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ វគ្គអប់រំបញ្ជ្រាបការយល់ដឹង មានការផ្តល់កិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនក្នុងសង្គមលទ្ធិប្រជាធិបតេយ្យឱ្យបានទូលំទូលាយ និងដើម្បីជំរុញការចូលរួមរបស់យុវជនក្នុងព្រឹត្តិការណ៍នៃការបោះ ឆ្នោតឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់។ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា វគ្គអប់រំ ផ្សព្វផ្សាយនេះ មានគោលបំណងបញ្ជ្រាបការ យល់ដឹងដល់យុវជនអំពីមូលដ្ឋានគ្រឹះនៃសិទ្ធិបោះឆ្នោត តាមរយៈមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្ពោះទៅរកការសម្រេចចិត្តបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។ ឯកឧត្តមបានបញ្ជាក់ថា ការបោះឆ្នោត គឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តមមានការជឿជាក់ថា វគ្គអប់រំ ផ្សព្វផ្សាយនេះ នឹងក្លាយជាផ្នែកមួយជួយជំរុញដល់យុវជនដែលគ្រប់អាយុបោះឆ្នោត ក្នុងការមកចុះឈ្មោះបោះឆ្នោត តាមពេលវេលាកំណត់របស់ គ.ជ.ប។ ចំពោះការចុះឈ្មោះបោះឆ្នោតឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

សូមជម្រាបជូនថា ក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មានការធ្វើបទបង្ហាញដោយមន្រ្តីជាន់ខ្ពស់របស់ គ.ជ.ប ទៅលើប្រធានបទចំនួន ៤ រួមមាន៖ ១- ប្រវត្តិ និងដំណើរការនៃការបោះឆ្នោត , ២- ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ , ៣- សារសំខាន់នៃការបោះឆ្នោត តាមរយៈការចូលរួមរបស់យុវជនក្នុងសង្គមប្រជាធិបតេយ្យ , និង៤- ការចូលរួមរបស់យុវជនក្នុងដំណាក់កាលនៃការបោះឆ្នោត     សិក្ខាកាមដែលបានចូលរួមនៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពីសារសំខាន់នៃការបោះឆ្នោត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន សរុបទាំងពីរខេត្ត មានចំនួនប្រមាណ ៦០០ នាក់ ដែលជាសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីបោះ ឆ្នោត និងសិស្ស និសិ្សត៕ 


Previous Post Next Post