អភិបាលរាជធានីភ្នំពេញ និងឯកអគ្គរាជទូតជប៉ុន ចូលរួមដាំកូនឈើ ៨ ០០០ ដើម នៅជុំវិញបរិវេណ ផ្សារអ៊ីអនទី៣ ក្នុងខណ្ឌមានជ័យ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលរាជធានីភ្នំពេញ និងឯកអគ្គរាជទូតជប៉ុន ចូលរួមដាំកូនឈើ ៨ ០០០ ដើម នៅជុំវិញបរិវេណ ផ្សារអ៊ីអនទី៣ ក្នុងខណ្ឌមានជ័យ

 ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម មីកាមិ ម៉ាសាហីរ៉ូ ឯកអគ្គ​រាជទូត​ជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ ចំនួន ៨ ០០០ ដើម នៅក្នុង​បរិវេណផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលស្ថិនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបង្កើនសោភណភាព និងបរិស្ថានបៃតង។

​ ឯកឧត្ដម ឃួង ស្រេង បានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាព នៃការសាងសង់​ផ្សារទំនើបអ៊ីអនម៉លគំរូទី៣របស់ ក្រុមហ៊ុនអ៊ីអនម៉លខូអិលធីឌី ដែលបានដំណើរការ​ជាប្រក្រតី និងសម្រេចបានតាមផែនការដែលបានគ្រោងទុក ទោះបីក្រោយពីបើកការដ្ឋាន​សាង​សង់រួច ជាពិសេស នៅឆ្នាំ២០២១កន្លងមកជួបនូវវិបត្ដិកូវីដ១៩ក្ដី ក៏ក្រុមហ៊ុននៅតែបន្ដ​ការងារដោយរលូនផងដែរ ។ ឯកឧត្ដមបានថ្លែងថា នេះសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា​ទោះបី ដៃម្ខាងរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានត្រូវប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ប៉ុន្តែដៃម្ខាង ទៀតយើងបានបន្តសហការគ្នាលើគ្រប់វិស័យ​រួមទាំងការវិនិយោគផ្សេងៗ ។

​ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានថ្លែងបញ្ជាក់ថា សម្រាប់ក្របខណ្ឌអភិវឌ្ឍន៍រា​ជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញបានតម្រង់ទិសការអភិវឌ្ឍ ទាំងផ្នែករដ្ឋ​និងផ្នែកឯកជនដោយមិនគ្រាន់តែផ្ដោតលើការអភិវឌ្ឍ ផ្នែករឹងដូចជាផ្លូវថ្នល់ ស្ពានអាកាស សំណង់ បុរី អាគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើបនិងសំណង់អគារគ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានគិតគូរផងដែរពីសមត្ថភាពស្ថាប័ន ដោយបានយកចិត្តទុកដាក់ចំពោះ​ការវិវត្ត​នៃស្ថានភាពជីវភាពរបៀបរបបនៃការរស់នៅ និងតម្រូវការសេវាសាធារណៈដែលត្រូវផ្ដល់ជូន​ប្រជាពលរដ្ឋ។ ឯកឧត្ដមលើកឡើងថា អាកាសធាតុនិងបញ្ហាប្រឈមផ្នែកអនាម័យបរិស្ថាន ក្នុងទីក្រុងមានលក្ខណៈជាអន្តរវិស័យនិងជាបញ្ហាសាកល ដែលទាមទារឱ្យមានការសម្រប​សម្រួល​និងចូលរួមគ្នាដោះស្រាយរវាងវិស័យសាធារណៈ​វិស័យឯកជនប្រជាពលរដ្ឋ​យុវជន​និង​គ្រប់តួអង្គក្នុងសង្គមជាតិយើងទាំង មូល។ 

​ឯកឧត្ដមអភិបាលបានចាត់ទុកការដាំដើមឈើ ការដាំផ្កានៅពេលនេះ​មិនត្រឹមតែ​បង្ហាញ​ឱ្យឃើញពីការផ្ដល់តម្លៃរបស់យើងចំពោះបញ្ហាបរិស្ថានក្នុងទីក្រុង​ និងការផ្សារភ្ជាប់​គម្រោងវិនិយោគឯកជនទៅនឹងធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យ​ឃើញពី​ស្មារតីយកចិត្តទុកដាក់និងការចូលរួមចំណែកយ៉ាងខ្លាំងៗរវាងវិស័យសាធារណៈ និងវិស័យ​ឯកជននិងកម្លាំងមហាជន​អាកាសធាតុបង្កើតគម្រប់បៃតងក្នុងទីក្រុង ​និងកែលម្អសោភ័ណ​ភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រងនិងស៊ីវិល័យបន្ថែមទៀត។

ឯកឧត្ដម ឃួង ស្រេង បានបន្ថែមថា គម្រោងអភិវឌ្ឍន៍ផ្សារទំនើបរបស់ក្រុមហ៊ុន aeon mall បាន​យក​ចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន ដោយគិតមកដល់ពេលនេះ ដោយបាន​ដាំដើមឈើបាន​ចំនួន​២២ ០០០ ដើម ហើយថ្ងៃនេះ កំពុងចូលរួមដាំដើមឈើចំនួន៨ពាន់​ដើម​ថែមទៀត។ ឯកឧត្ដមបានឱ្យដឹងទៀតថា សម្រាប់ដើមឈើដែលបានដាំកន្លងមក និងដាំរួម​គ្នានៅថ្ងៃនេះនឹងក្លាយជានិមិត្ត​រូប​នៃ​សាមគ្គីភាព ផ្សារភ្ជាប់យ៉ាងស្អិតរវាងវិស័យសាធារណៈ​វិស័យ​ឯកជន​និងកម្លាំងមហាជន​ក្នុង​ការលើកកម្ពស់អនាម័យបរិស្ថានក្នុងទីក្រុងអាកាន់តែល្អ​ប្រសើរឡើងហើយក៏ជា​ចំណង​សាមគ្គីភា ពនិងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៃ​ទំនាក់​ទំនងការទូតកម្ពុជា ជប៉ុនឱ្យ​កាន់ តែមានភាពរឹងមាំថតថេរជានិរន្តរ៍។

​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្ដម មីកាមិ ម៉ាសាហីរ៉ូ បានមានប្រសាសន៍ថា ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នឹងក្លាយជាផ្សារធំជាងគេនៅអាស៊ី ក្រោយពេល​សាង​សង់រួច​បើកឱ្យដំណើរការ ហើយតាមរយៈផ្សារទំនើបនេះ នឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋ​ប្រសើរឡើង ពិសេសធ្វើឱ្យផ្លាស់ប្តូរសេដ្ឋកិច្ចជាតិនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន កាន់តែប្រសើរឡើង៕



 
Previous Post Next Post