ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បន្តយកអំណោយសម្តេចតេជោនិងសម្តេច ប៊ុន រ៉ានី ជូនប្រជាពលរដ្ឋ ចំនួន១៣៣គ្រួសារនៅក្រុងប៉ោយប៉ែត
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បន្តយកអំណោយសម្តេចតេជោនិងសម្តេច ប៊ុន រ៉ានី ជូនប្រជាពលរដ្ឋ ចំនួន១៣៣គ្រួសារនៅក្រុងប៉ោយប៉ែត

 ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន១៣៣គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ដែលជួបទុក្ខលំបាកដោយសារជំនន់ទឹកភ្លៀង ។ ក្នុងនាមប្រធានក្រុមការងារ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំ ដោយ សម្តេចតេជោ ហ៊ុន សែន នៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: គ្រប់ពេលវេលា ប្រុងជើងការ ត្រៀមជួយប្រជាពលរដ្ឋទោះមានការលំបាកនៃជំងឺកូវីដ-១៩ ,គ្រោះរាំងស្ងួត និង ជំនន់ទឹកភ្លៀង ដោយបាន ត្រៀមនូវស្បៀង ថ្នាំពេទ្យ មធ្យោបាយគ្រប់បែបយ៉ាងសំដៅជួយសង្រ្គោះជីវិតមនុស្ស ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវថែរក្សាទឹកទុកប្រើប្រាស់ ស្ដារវិស័យកសិកម្ម ស្រូវប្រាំង ចិញ្ចឹមសត្វ និងដាំបន្លែ ឧស្សាហកម្ម និង ទេសចរណ៍ បង្កើតការងារបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនិងថែទាំអនាម័យសុខភាព បន្តចាក់វ៉ាក់សាំង Covid-19 និង​ ថែទាំព្រះសង្ឃតាមវត្តអារាមដែលគង់ចាំព្រះវស្សា។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការចូលរួមសោកស្តាយចំពោះក្រុមគ្រួសារ ដែលបាត់បង់ទ្រព្យសម្បត្តិនិងដំដែងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារ ដោយសារជំនន់ទឹកភ្លៀង ។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន ដើម្បីសម្រាល នូវការលំបាក រួមមាន ៖ ប្រជាពលរដ្ឋចំនួនសរុប១៣៣គ្រួសារនៅក្រុងប៉ោយប៉ែត ដោយក្នុង០១គ្រួសារៗ ទទួលបានអង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ២យួរ មុង ១ សាប៊ូដុសខ្លួន ២ដុំ (ថ្នាំប៉ារ៉ា បេតាឌីន ០១កញ្ចប់) ថវិកា២ម៉ឺនរៀល ។ ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់០៣គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០ម៉ឺនរៀល ។នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រជាការពារភូមិ ក្រុមគ្រូពេទ្យក្នុង១អង្គភាព/ក្រុមថវិកា៥០ម៉ឺនរៀល ។ លោកគ្រូ អ្នកគ្រូ ១៨នាក់ ម្នាក់ៗ សារុង១ ថវិកា២ម៉ឺនរៀល ។ កុមារតូចៗថវិកា៨០ម៉ឺនរៀល។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងក្រុមការងារបានបន្តដំណើរទៅពិនិត្យស្ថានភាពទឹក នៅស្ទឹងអូរកៃដន ពិនិត្យគម្រោងការរៀបចំប្រឡាយរំដោះទឹកកាត់ពីព្រំប្រទល់ស្រុកអូរជ្រៅ និងក្រុង ប៉ោយប៉ែត និងបានឧបត្ថម្ភកងពល៥១៣នូវថវិកា៣លានរៀលនិងមី២០០កេសផងដែរ ៕


Previous Post Next Post