ប្រគល់សំលៀកបំពាក់កីឡា ភេសជ្ជៈ និងទឹកបរិសុទ្ធ ជូនក្រុមបាល់ទាត់ ស.ស.យ.ក. ស្រុកស្វាយអន្ទរ
ព្រៃវែង ៖ រសៀលនេះឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ បាននាំយកអំណោយខ្ញុំ និងក្រុមគ្រួសារ ប្រគល់ជូនដល់ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក. ស្រុកស្វាយអន្ទរ សម្រាប់ត្រៀមចូលរួមក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ឯកឧត្តម ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៣ នាពេលខាងមុខ។
អំណោយខ្ញុំ និងក្រុមគ្រួសារ ដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ បានប្រគល់ជូនដល់ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក. ស្រុកស្វាយអន្ទរ នាឱកាសនោះរួមមាន ៖ សំលៀកបំពាក់កីឡា ចំនួន ២២កំប្លេ ភេសជ្ជៈ ចំនួន ៦កេស ទឹកបរិសុទ្ធ ចំនូន ៦កេស និង ២០០យួរ
ថ្ងទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣








