សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញក្នុងទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញក្នុងទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ

 ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣--

នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីទិវាអន្តរជាតិ កងកម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ (អ.ស.ប.) ព្រមទាំងដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធ ដល់កម្លាំងរក្សាសន្តិភាព ដែល បានពលីជីវិត ក្នុងតំបន់បំពេញបេសកកម្ម ក្រោមឆ័ត្រ អ.ស.ប. ក្រោមអធិបតីភាព សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក ចូសិប ស៊ូអ៊ឺ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង មានការ អញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធានានា ប្រចាំព្រះរាជាណាចក្រ កម្ពុជា ជាច្រើនរូបទៀត នាថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

នេះគឺជាខួប ៧៥ឆ្នាំ ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដែលជាទិវា ប្រកបដោយមោទនភាពបំផុត ចំពោះបណ្ដាប្រទេស បញ្ជូនកងកម្លាំងរក្សាសន្តិភាព ចូលរួមបំពេញ បេសកកម្មអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីភាពកតញ្ញូ ការរំឭកដឹងគុណបំណាច់ កងរក្សា សន្តិភាព ដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព និងសន្តិសុខនៅលើពិភពលោក ។


គិតចាប់តាំងពីឆ្នាំ១៩៤៨មក កម្លាំងចម្រុះជាតិសាសន៍របស់ អ.ស.ប បានពលីសរុបចំនួន ៤ ២៨០នាក់ ក្នុងនោះ យុទ្ធជនកម្ពុជាចំនួន ១១នាក់ បានពលីនៅប្រទេសម៉ាលី មានចំនួន ៦នាក់, និងនីប្រទេសអាហ្វ្រិកកណ្តាល ចំនួន ៥នាក់ ព្រមទាំងរបួសចំនួន ១៥នាក់ ។


នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ គឺជាខួបលើកទី ៣១ ដែលអង្គការសហប្រជាជាតិ បានបង្កើតបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហៅកាត់ថា UNTAC ដើម្បីចូល រួមចំណែកជួយស្តារឡើងវិញ នូវសុខសន្តិភាពជូនប្រទេសកម្ពុជា ពីសង្គ្រាមហែកហួរក្នុងស្រុក និង ការរៀបចំការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា។

ដោយឡែកសម្រាប់កម្ពុជាវិញ ក្នុងរយៈពេល១៧ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំនួនជាង ៩ពាន់នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន ៩ ប្រទេស ខណៈនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាមានកម្លាំងមួកខៀវចំនួន ៩០១នាក់ កំពុងឈរជើង បំពេញបេសកកម្មថែរក្សាសន្តិភាព អ.ស.ប. នៅតាមបណ្តាប្រទេសចំនួន ៤ រួមមាន៖ ប្រទេសស៊ូដង់ ខាងត្បូង, លីបង់, អាហ្វ្រិកកណ្តាល, និង ប្រទេសម៉ាលី ។

លោក ចូសិប ស៊ូអ៊ឺ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅ កម្ពុជា ថ្លែងថា ចាប់តាំងពីឆ្នាំ១៩៤៨រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណជាង ១លាននាក់ ចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រ អ.ស.ប. ។ ក្នុង នោះមានយុទ្ធជន យុទ្ធនារី ថែរក្សាសន្តិភាពប្រមាណ ៤ ២០០នាក់ បានពលីជីវិត ក្នុងបុព្វហេតុរក្សា សន្តិភាពនេះ ដែលក្នុងនោះមានកងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន ១១នាក់ផងដែរ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមលំឱនកាយ គោរពចំពោះវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្តិភាព ដែលបានពលីជីវិត ដើម្បីបុព្វហេតុសន្តិភាព និង សន្តិសុខ នៅលើពិភពលោក និងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយក្តីស្រឡាញ់ ជូន ចំពោះកងកម្លាំងរក្សាសន្តិភាព និងក្រុមគ្រួសារ ដែលបាននិងកំពុងបន្តចូលរួមយ៉ាងសកម្ម ក្នុង បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ។ សម្តេចពិជ័យសេនា បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុង ការជំរុញ បង្កើនការប្រើប្រាស់កម្លាំងជានារី (យេនឌ័រ) ឱ្យបាន ២៥ភាគរយ នៅគ្រប់បេសកកម្មរក្សា សន្តិភាព ទាំងក្នុងកង នៅទីបញ្ជាការ ពិសេសតួនាទី ជានាយទាហាន សេនាធិការ និងសង្កេតការ ណ៍យោធា សម្រាប់ធានានិរន្តរភាព នៃការចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពយូរអង្វែង ព្រម ទាំងផ្តោតសំខាន់ទៅលើសកម្មភាព ក្នុងវិស័យរក្សាសន្តិភាពមួយចំនួនទៀត ដែលកម្ពុជាមានលទ្ធភាពចូលរួម ៕








Previous Post Next Post