អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធររាជធានីភ្នំពេញ និងសង្គមស៊ីវិល រួមគ្នាទប់ស្កាត់ការលក់បារីអេឡិចត្រូនិក ឬវេប
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធររាជធានីភ្នំពេញ និងសង្គមស៊ីវិល រួមគ្នាទប់ស្កាត់ការលក់បារីអេឡិចត្រូនិក ឬវេប

 ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធររាជធានីភ្នំពេញ និងសង្គមស៊ីវិល រួមគ្នាទប់ស្កាត់ការលក់បារីអេឡិចត្រូនិក ឬវេប


រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៣​ នៅសាលារាជធានីភ្នំពេញមានរៀបចំសិក្ខាសាលាស្តីពីបារីអេឡិចត្រូនិក​ ដែលមានការអញ្ជេីញចូលរួមគ្រប់តំណាងសង្កាត់ទូទាំងរាជធានីភ្នំពេញ ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធររាជធានីភ្នំពេញ និងសង្គមស៊ីវិលជំរុញឱ្យអ្នកពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការលក់បារីអេឡិចត្រូនិក ឬវេប ដើម្បីកាត់បន្ថយការប្រើប្រាស់ និងផលប៉ះពាល់ ខណៈការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេប នៅតែបន្តកើនឡើងតាមរយៈបណ្តាញព័ត៌មានសង្គមមានការការឡើងគួរឱ្យព្រួយបារម្មណ៍ ។ 


ក្នុងឱកាសនោះ​ ឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បារីអេឡិចត្រូនិក ឬវេប ពិតជាបានបង្កផលប៉ះពាល់ដល់សង្គមជាតិ ជាពិសេសបានបំផ្លាញអនាគតកុមារ និងយុវជនបើសិនពួកគេប្រើប្រាស់ផលិតផល​ សូមឱ្យគ្រប់ខណ្ឌ សង្កាត់ និងនគរបាលមូលដ្ឋាន ត្រូវរឹតបន្តឹង ទប់ស្កាត់ការប្រើប្រាស់ ការចែកចាយ បារីអេឡិចត្រូនិក ឬវេប ស្របតាមលិខិតគតិយុត្តិដែលមាននៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យកាន់តែតឹងរឹងបំផុត ។  


ក្នុងឱកាសនោះដែរ​ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានមានប្រសាសន៍ថា ឯកឧត្តម​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគិតគូរបញ្ហានេះជាប្រចាំព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។ ប៉ុន្តែបើទោះបីជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចាត់វិធានការលើការប្រើប្រាស់ ការនាំចូលបារីអេឡិចត្រូនិកយ៉ាងណាក្តី ក៏នៅមានឈ្មួញខិលខូចបន្តផ្សព្វផ្សាយ និងនាំចូលឧបករណ៍នេះនៅកម្ពុជាដដែល ។


ជាមួយគ្នានេះ​ ឧត្តមសេនីយ៍ឯក លឹម​ តុងហួត​ បានបន្តថា កាលពីខែមីនា ឆ្នាំ២០២១កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្តីណែនាំ ស្តីពីការចាត់វិធានការបង្ការទប់ស្កាត់ ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។


រាជរដ្ឋាភិបា បានគិតគូយកចិត្តទុកដាក់ខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសអំពាវនាវដល់ យុវជនកុំឱ្យមានកាភ្លើតភ្លើនប្រើប្រាស់បារីអេឡិចត្រូនិក និងបើប្រាស់ឧបករណ៍អេចណ៍ធីភីនេះ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់សុខភាព ខាតបង់ថវិកា ខាតពេលវេលាជាដើម ។


ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់ថា «សមត្ថកិច្ចនៅតែអនុវត្តន៍វិធានការតឹងរឹងហើយបន្តសហការជាមួយក្រសួងស្ថាប័ននានា ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ពីការប្រើប្រាស់ផលិតនេះ​ បន្តសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹង កុំប្រើប្រាស់ផលិតផលទាំងនោះ ពេលអត់មានអ្នកប្រើប្រាស់ ក៏អត់មានទីផ្សារ ហើយឈ្មួញក៏មិនដឹងទៅលក់ឱ្យអ្នកណាទេ ហើយយើងងាយស្រួលក្នុងការបង្រ្កាបឈ្មួញទុច្ចរិត» ៕


ប្រភពពី អគ្គស្នងការនគរបាលជាតិ





Previous Post Next Post