ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានដឹកនាំបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិ និងបម្រុងគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តព្រៃវែង
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានដឹកនាំបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិ និងបម្រុងគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តព្រៃវែង

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានដឹកនាំបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិ និងបម្រុងគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តព្រៃវែង ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋស្រុកបាភ្នំ ស្រុកពាមជរ និងស្រុកមេសាង ខេត្តព្រៃវែង


នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងជាបេក្ខភាពតំណាងរាស្ត្រលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលខេត្តបាទព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋស្រុកបាភ្នំ ស្រុកពាមជរ និងស្រុកមេសាង ជាង៣០០នាក់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាបេក្ខជន ពេញសិទ្ធ និងបំរុងចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ រដ្ឋសភា។


ក្រោយពីស្តាប់របាយការណ៍ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំរួចមក ឯកឧត្តម ឡុង ប៊ុន្នី សមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានជម្រាបជូនអំពីតួនាទីភារកិច្ចរបស់តំណាងរាស្ត្រ និងការងារនីតិកម្មរបស់រដ្ឋសភា មានដូចជា ការរៀបចំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ និងការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នៅក្នុងសម័យប្រជុំរបស់រដ្ឋសភា និងដំណើរការនៃការបើកសម័យប្រជុំរដ្ឋសភា និងប្រជាធិបតេយ្យនៅកម្ពុជា ។


ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍ថា ឯកឧត្តម សូមពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឺទ្ធសភា សម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបងជូនប្រជាពលរដ្ឋស្រុកបាភ្នំ ស្រុកពាមជរ និងស្រុកពាមរក៍ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។


ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដោយកសាងបាននូវសមិទ្ធផលជាច្រើនគ្រប់វិស័យនៅទូទាំងប្រទេសដូចដែលយើងទាំងអស់គ្នាបានដឹង និងបានឃើញស្រាប់។ 


ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍គូសបញ្ជាក់អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។ទន្ទឹមនឹងនោះឯកឧត្តមកិត្តិសេដ្ខាបណ្ឌិត ជាម យៀប បានគាំទ្រគំនិតផ្តួចផ្តើម សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការពង្រាងស្ដីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងសំនូមពរអោយប្រជាពលរដ្ឋនៅខេត្តព្រៃវែងក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសអញ្ជើញទៅបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍៕





Previous Post Next Post