ឯកឧត្តម គួច ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ និយោជិត ក្រុមហ៊ុនហ្គោបូអ៊ីស្ត GOBOEAST
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម គួច ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ និយោជិត ក្រុមហ៊ុនហ្គោបូអ៊ីស្ត GOBOEAST

 ព្រះសីហនុ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣​

កាលពីរសៀលថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ផ្លែផ្កានៃសុខសន្តិភាព បង្កើនការងារ បង្កើនប្រាក់ចំណូល ក្នុងគ្រួសារ និងសង្គមជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវក្នុងឱកាសដែលឯកឧត្តម អញ្ជើញសំណេះសំណាលជាមួយបុគ្គលិក កម្មករ និយោជិត ក្រុមហ៊ុនហ្គោបូអ៊ីស្ត GOBOEAST ចំនួន ៧៤៦នាក់ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រ។

​ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំសួរសុខទុក និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបុគ្គលិក កម្មករ និយោជិត ក្រុមហ៊ុនហ្គោបូអ៊ីស្ត (GOBOEAST)។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកៀរគរអ្នកវិនិយោគ មកបណ្តាក់ទុននៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដើម្បីបង្កើត ការងារយ៉ាងច្រើននៅទីនេះ ជាផ្លែផ្កានៃសុខសន្តិភាព បង្កើនការងារ បង្កើនប្រាក់ចំណូល ក្នុងគ្រួសារ និងសង្គមជាតិ ព្រមទាំងបានសូមស្វាគមន៍បងប្អូនមកពីគ្រប់ទិសទីបម្រើការងារ នៅខេត្តព្រះសីហនុ ហើយសូមឱ្យបុគ្គលិក កម្មករ និយោជិតរបស់ក្រុមហ៊ុនទៅចុះបញ្ជី ទទួលយកអត្ថប្រយោជន៍ពី(ប.ស.ស) ប័ណ្ណការងារឱ្យបានគ្រប់គ្នា ព្រោះវាមានអត្ថ ប្រយោជន៍ក្នុងការជួយព្យាបាលសុខភាព និងគ្រោះថ្នាក់ការងារជាដើម នេះជាសមិទ្ធផល សម្រាប់ក្មួយនៅទីនេះ។ កាលពីមុនប្រាក់សោធននិវត្តមានតែសម្រាប់មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយប្រាក់សោធន និវត្តជូន ដល់បុគ្គលិក កម្មករ និយោជិតនៅឆ្នាំ២០២៣ បើយើងបង់វិភាគទានបានច្រើនឆ្នាំ យើងបាន អត្ថប្រយោជន៍កាន់តែច្រើននៅពេលយើងចូលនិវត្ត នឹងទទួលបានប្រាក់កាន់តែច្រើន សម្រាប់ដោះស្រាយជីវភាព ហើយនេះជាសមិទ្ធផលរបស់សម្តេចតេជោ ក្នុងអាណត្តិទី៦ ដែលបានខិតខំផ្តល់អត្ថប្រយោជន៍ជូនដល់បុគ្គលិក កម្មករ និយោជិត ស្របពេល ប្រទេសជាតិមានសុខសន្តិភាព។ រាជរដ្ឋាភិបាលក៏បានជំរុញការទាក់ទាញអ្នកវិនិយោគ មកកាន់ព្រះរាជាណាចក្រកម្ពុជា បើយើងគ្នានសុខសន្តិភាព ស្ថិរភាពនយោ បាយល្អ មិនមានក្រុមហ៊ុនមកធ្វើការវិនិយោគរកស៊ីនៅកម្ពុជាយើងនោះទេ។

ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជាក់ថា សម្រាប់ក្មួយៗធ្វើការនៅទីនេះ នឹងទទួលបានអត្ថប្រយោជន៍ពី របប សន្តិសុខសង្គម ទន្ទឹមនោះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រទទួលរងផលប៉ះពាលដោយសារជំងឺកូវីដនៅ ខេត្តព្រះសីហនុមានជាង ៦ ០០០ គ្រួសារ ពិសេស ស្រ្តីមានផ្ទៃពោះ តម្រូវឱ្យទៅពិនិត្យសុខភាព៤ដង ម្តងទទួលបានថវិកា ២ម៉ឺនរៀល រហូតកុមារអាយុ ២ឆ្នាំ សរុបទទួលបានថវិកា ៧៦ម៉ឺនរៀល ដែលបានដាក់ ឱ្យអនុវត្តន៍ចាប់ពីឆ្នាំ២០១៦ សម្តេចតេជោ បានសម្រេចបន្ថែមថវិកានេះទ្វេដង សរុប ១.៥២០.០០០រៀល គឺចាប់អនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ព្រមទាំងបានស្នើ សុំឱ្យបងប្អូនកម្មករ និយោជិតទាំងអស់ត្រូវត្រៀមឯកសារឱ្យបានគ្រប់គ្នា ដើម្បីទៅចូលរួម បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់គ្នានៅតាមក្រុង ស្រុក ខេត្តរបស់ខ្លួនដែលបាន ចុះឈ្មោះបោះឆ្នោត ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមួយសន្លឹក ដូចជាការបោះ ឆ្នោត ឱ្យយើងផងដែរ ដើម្បីកំណើនការងារ និងជីវភាព។


ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតឧបត្ថម្ភជូនបុគ្គលិក កម្មករ និយោជិតក្រុមហ៊ុន ហ្គោបូអ៊ីស្ត ចំនួន ៧៤៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល៕ 






Previous Post Next Post