នាយករដ្ឋមន្រ្តីថ្មីកម្ពុជា និងថៃប្តេជ្ញាចិត្ត នឹងពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឲ្យរីកចម្រើនបន្ថែមទៀត
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

នាយករដ្ឋមន្រ្តីថ្មីកម្ពុជា និងថៃប្តេជ្ញាចិត្ត នឹងពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឲ្យរីកចម្រើនបន្ថែមទៀត

 នាយករដ្ឋមន្រ្តីថ្មីកម្ពុជា និងថៃបានសំដែងការអបអរសាទរគ្នាទៅវិញ ទៅមកតាមរយៈទូរស័ព្ទ បន្ទាប់ពីរដ្ឋសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តីនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃប្រវត្តិសាស្រ្តដ៏អស្ចារ្យ ដែលប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា គឺប្រទេសកម្ពុជា និងប្រទេសថៃ ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីនៃកម្ពុជា បានឲ្យដឹងថា «នៅល្ងាចថ្ងៃនេះ ឯកឧត្ដមបានទូរស័ព្ទ​អបអរសាទរគ្នាទៅវិញទៅមក ជាមួយនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ ឯកឧត្តម Srettha Thavisin បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្រ្តី ហើយយើងទាំងពីរនាក់បានប្តេជ្ញាចិត្ត នឹងពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឲ្យរីកចម្រើនបន្ថែមទៀត។

នៅក្នុងកិច្ចសន្ទនាប្រកបដោយក្តីរីករាយរវាងមេដឹកនាំថ្មីទាំងពីរនោះ, ឯកឧត្តម Srettha Thavisin នាយករដ្ឋមន្រ្តីថៃ បានថ្លែងប្រាប់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលទី១ ដែលបានទូរស័ព្ទអបអរសាទរជូនលោក បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តីនៅថ្ងៃនេះ។

សូមជំរាបថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ស្របពេលជាមួយនេះ នៅរសៀលថ្ងៃដដែល សភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃផងដែរ៕ សម្រួលផ្សាយ៖ កន ចំណាន, អត្ថបទ៖ វិទ្យុជាតិកម្ពុជា




Previous Post Next Post