រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា អ្នកសារព័ត៌មានខ្លាំងបច្ចុប្បន្នត្រូវចេះចែករំលែកព័ត៌មានឱ្យបានលឿន
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា អ្នកសារព័ត៌មានខ្លាំងបច្ចុប្បន្នត្រូវចេះចែករំលែកព័ត៌មានឱ្យបានលឿន

 ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា អ្នកសារព័ត៌មានខ្លាំងបច្ចុប្បន្នត្រូវចេះចែករំលែកព័ត៌មានឱ្យបានលឿន ផ្សាយឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងចេះសាមគ្គីគ្នា ទើបទទួលបានល្អ ប្លែក ដើម្បីដើរទាន់សម័យកាល។

នៅក្នុងពិធីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានយល់ច្បាស់គោរពទៅតាមច្បាប់នេះនឹងទទួលបានការការពារស្របតាមច្បាប់​នៃរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាក្នុងនាមជាអ្នកសារព័ត៌មាននាពេលបច្ចុប្បន្នត្រូវចេះសហការគ្នា រកព័ត៌មានពិត ផ្សព្វផ្សាយឱ្យបានលឿន ផ្សព្វផ្សាយឱ្យគ្រប់ប្រព័ន្ធបណ្ដាញសង្គម ទើបអាចក្លាយជាអ្នកសារព័ត៌មានមួយដែលខ្លាំង។ ដូចនេះសម្រាប់មន្ត្រីនៃក្រសួងព័ត៌មានទាំង៥អគ្គនាយកដ្ឋានចំណុះឱ្យក្រសួងព័ត៌មានត្រូវចេះសាមគ្គីគ្នា ចែករំលែកបទពិសោធន៍ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រឆាំងព័ត៌មានមិនពិត ជូនដល់ប្រជាពលរដ្ឋ។

សំឡេង: " ការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបានទេ វាទាមទារយើងត្រូវតែសហការគ្នា អញ្ចឹងជួនកាលទូរទស្សន៍គាត់មានព័ត៌មានល្អ អ៊ីចឹង AKP មើលឃើញល្អគាត់អាចសរសេរបានថែមលើហ្នឹង អាចស្រាវជ្រាវមួយជ្រុងទៀតយកមកសរសេរ។ ទី២ នៅក្នុងការឃោសនារបស់សត្រូវរបស់យើង អ្នកដែលប្រឆាំងយើងគេខិតខំផ្សាយពីនេះពីនោះ យើងត្រូវចេះ ក្រុមប្រឆាំងមានតូចមួយទេគេយកមកផ្សាយ យកមកបន្ដគ្នា។ ដែលខ្ញុំតែងនិយាយថាព័ត៌មានគឺជាការផ្លាស់ប្ដូរដំណឹង ការបន្តគ្នាទៅវិញទៅមកទើបយើងមានឥទ្ធិពលខ្លាំង។ហើយយើងអ៊ីចឹងដែរ បើយើងមានដំណឹងពីខេត្តមួយ យើងយកមកច្នៃ ហើយយើងផ្សាយវិទ្យុ ផ្សាយទូរទស្សន៍ ផ្សាយAKP បណ្ដាក់គ្នា ដូចយើងលេងតន្ត្រី លេងម្នាក់ឯងពិរោះផ្សេង បើស្គរវិញវ៉ៃខ្លាំងគេជេរទៀត តែបើលេងជាមួយភ្លេងទៅជាពិរោះ។អ៊ីចឹងព័ត៌មានក៏ដូចគ្នាដែរ វាជាការសំខាន់ណាស់ នៅថ្ងៃនេះដែលម្នាក់ៗអាច ធ្វើជាអ្នកផ្សព្វផ្សាយមួយ មានដូចជា facebook instagram tik tok អ៊ីចឹងបានគឺទាមទារនូវការប្រើប្រាស់ព័ត៌មានរបស់យើងមិនមែនតែទូរទស្សន៍ផ្សាយទទួលទូរទស្សន៍ចប់ទេ យើងត្រូវផ្សាយតាមវេបសាយ តាមបណ្ដាញផ្សេងៗ។ ដូចខ្ញុំតែងនិយាយថាពីដើមយើងដើររកព័ត៌មាន ប៉ុន្តែបច្ចុប្បន្ននេះព័ត៌មានចូលរកយើងដល់ក្នុងមុង។ អ៉ីចឹងទាមទារមន្ត្រីព័ត៌មានយើងមានការយល់ដឹងខ្ពស់ ដើម្បីយល់ដឹងខ្ពស់បាន សំខាន់គឺធ្វើការជាមួយគ្នា ចែករំលែកបទពិសោធន៍ជាមួយគ្នា។ ដូចខ្ញុំបាននិយាយម្ដងហើយ សម័យមុនអ្នកណាក្ដាប់ព័ត៌មានបានគឺក្ដាប់អំណាច តែសម័យនេះអ្នកណាចែករំលែកព័ត៌មានបានលឿន អ្នកនោះក្ដាប់អំណាច ពីព្រោះព័ត៌មានមានច្រើន បើយើងក្ដាប់ទុកតែខ្លួនឯង អ្នកផ្សេងអត់ដឹងគឺធ្វើការមិនស៊ីចង្វាក់គ្នាបានទេ។ អ៉ីចឹងការបែងចែកព័ត៌មាននេះ គឺសំខាន់ណាស់ នេះគឺជាសារៈសំខាន់ដែលយើងត្រូវយល់"។

សូមបញ្ជាក់ថា សម្រាប់ពិធីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ ចំនួន៧០នាក់នេះក្នុងគោលបំណងដើម្បីស្វែងយល់ពីសហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់ស្ដីពីរបបសារព័ត៌មាន៕ ប្រភព៖ វិទ្យុជាតិកម្ពុជា សម្រួលផ្សាយដោយ៖ ធូ កុសល











Previous Post Next Post