ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកច្ចប្រជុំអំពីការងារពង្រឹងលើកិច្ចសហការជាដៃគូរជាមួយសមាគមអ្នកសារព័ត៌មាននៅកម្ពុជា
ប.យ.ព.៖ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចការងារសមាគម និងអ្នកសារព័ត៌មាននៅកម្ពុជា ជាមួយថ្នាក់ដឹកនាំ ជាអនុរដ្ឋលេខាធិការទទួលបន្ទុក និងមន្រ្តីជំនាញពាក់ព័ន្ធព័ត៌មាន និងសោតទស្សន៍ជាច្រើនរូប ដើម្បីប្រមូលធាតុចូលក្នុងការកសាងរៀបចំសេចក្តីព្រៀងផែនការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់ អំពីធម្មនុញ្ញវិជ្ជាជីវះសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវះអ្នកសារព័ត៌មាទូទាំង២៥រាជធានីខេត្តក្នុងផែនការឆ្នាំ២០២៥ខាងមុខ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅនៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕








