ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា និងបេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «និទ្ទេស A» ចំនួន៥៦នាក់ នៅទូទាំងខេត្តក្រចេះ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស ចំរ៉ុង អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តល់អំណោយលើកទឹកចិត្តសិស្សនិទ្ទេស A ដោយក្នុងម្នាក់ៗទទួលបានជាសម្ភាររួមមាន៖ នាឡិកា Honor Choice ០១គ្រឿង, Honor Tumblr ០១គ្រឿង, Honor Mouse Pad ០១គ្រឿង, សៀវភៅ "ឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន" ០១ក្បាល, សៀវភៅ "លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា" ០១ក្បាល ផងដែរ។
ប្រភពពី លោក នេត្រ ភក្ត្រា
រូបថត៖ ខឹម សុវណ្ណារ៉ា





















