ពិធីផ្សព្វផ្សាយ«ការលើកកម្ពស់វិស័យទេសចរណ៍ និង ប្រឆាំងព័ត៌មានក្លែងក្លាយ»
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីផ្សព្វផ្សាយ«ការលើកកម្ពស់វិស័យទេសចរណ៍ និង ប្រឆាំងព័ត៌មានក្លែងក្លាយ»

 ពិធីផ្សព្វផ្សាយ«ការលើកកម្ពស់វិស័យទេសចរណ៍ និង ប្រឆាំងព័ត៌មានក្លែងក្លាយ»

ផ្សាយ ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៥
សាលចតុម្មុខមង្គល ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥


លោករដ្ឋមន្រ្តី នេត្រ ភក្រ្តា មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយចែកចេញជាបីប្រភេទគឺ (១) ព័ត៌មានបំភ្លៃ, (២) ព័ត៌មានក្លែងបន្លំ, (៣) ព័ត៌មានភាន់ច្រឡំ។ ព័ត៌មានបន្លៃ និងព័ត៌មានក្លែងបន្លំ គឺបង្កើតឡើងក្នុងន័យទុចរឹត ដោយមានបង្កប់នូវបំណងអាក្រក់នៅក្នុងនឹងរួចស្រាចទៅហើយ។ រីឯព័ត៌មានភាន់ច្រឡំ គឺអចេតនា ដែលបង្កើតដោយចៃដន្យ ឬមានការខ្វះចន្លោះនៅកន្លែងហ្នឹង។ ព័ត៌មានបំភ្លៃ និងព័ត៌មានក្លែងបន្លំនេះ គឺត្រូវបានបង្កើតឡើងក្នុងទិសដៅ ទី១ ក្របខណ្ឌនយោបាយ,ទី២ ក្របខណ្ឌសេដ្ឋកិច្ច និងទី៣ នៅក្នុងគោលបំណងកេរ្តិ៍ កិត្តិយល បុគ្គល អង្គភាព និងស្ថាប័នតែម្តង ការបង្កើតនេះគឺមានទិសដៅជាក់លាក់ បើគិតពី MMO (Make Money Online) ការបង្កើតព័ត៌មានគឺមិនឈរលើក្រមសីលធម៌ គឺក្នុងទៅដៅតែមួយ ការយកនូវព័ត៌មានយកតែការ Like និង Share ក្នុងបណ្តាញសង្គម។ ព័ត៌មានក្លែងក្លាយមានការកើនឡើង ៤០០ករណី កំណើននៃព័ត៌មានក្លែងក្លាយនេះគឺធ្វើឲ្យបង្កើតនូវចលាចលធ្វើឲ្យមានភិតភ័យ ធ្វើឲ្យមានការខ្លាចរអា ព្រួយបារម្ភ បង្កើតឲ្យមានការសង្ស័យ ដែលជាការជៈឥទ្ធិពលទៅដល់អ្នកដែលគ្រោងធ្វើដំណើរទេសចរមកតាមតំបន់ ឬតាមប្រទេសផ្សេងៗ គិតថាវាជាព័ត៌មានត្រឹមត្រូវ ព័ត៌មានពិតប្រាកដ ដោយមិនបានគិតថារាល់ព័ត៌មានទាំងអស់នេះគឺជាព័ត៌មានក្លែងក្លាយនោះទេនៅពេលដែលទទួលព័ត៌មានតែមួយប្រភព។

 
 បន្ទាប់ពីថ្លែងអំពីព័ត៌មានក្លែងក្លាយរួចមក ក្រសួងក៏មានវិធានការក្នុងការទប់ស្តាត់នូវព័ត៌មានក្លែងក្លាយដោយផ្តោតលើសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះមាន៣គឺ ទី១ ការធានាសិទ្ធទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ទី២ គុណភាពព័ត៌មាន និងទី៣ សុវត្ថិភាពព័ត៌មាន។
  
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងព័ត៌មាននិងរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងពេលខាងមុខនេះ ដែលមានគោលបំណងផ្តល់នូវចំណេះដឹង ទៅដល់ប្រជាពលរដ្ឋឲ្យយល់ពីអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ មុននឹងជឿគឺត្រូវឈរលើមូលដ្ឋាន ផ្ទៀងផ្ទាត់ប្រភព ទប់ស្កាត់និងបង្កា។

អត្ថបទ: www DARASTP-TVONLINE.com
រូបភាព ក្រសួងព័ត៌មាន







Previous Post Next Post