ពិធីផ្សព្វផ្សាយ«ការលើកកម្ពស់វិស័យទេសចរណ៍ និង ប្រឆាំងព័ត៌មានក្លែងក្លាយ»
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីផ្សព្វផ្សាយ«ការលើកកម្ពស់វិស័យទេសចរណ៍ និង ប្រឆាំងព័ត៌មានក្លែងក្លាយ»

 ពិធីផ្សព្វផ្សាយ«ការលើកកម្ពស់វិស័យទេសចរណ៍ និង ប្រឆាំងព័ត៌មានក្លែងក្លាយ»

 ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥
សាលចតុម្មុខមង្គល ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥


លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថាការធ្វើពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរ និងការប្រឆាំងព័ត៌មានក្លែងក្លាយ នៃគំនិតផ្តួចផ្តើមនេះគឺដោយសារបញ្ហាផ្សព្វផ្សាយព័ត៌មាន មានការពាក់ព័ន្ធ ជាពិសេសជាមួយនិងវិស័យផ្សេងៗ ហើយការផ្សព្វផ្សាយព័ត៌មានដែលល្អ គឺជួយលើកកម្ពស់វិស័យដែលយើងមាន ក្នុងនោះវិស័យទេសចរគឺជាកត្តាដ៏សំខាន់ដែលពឹងផ្អែកទៅលើវិស័យព័ត៌មាន ការដែលផ្សព្វផ្សាយព័ត៌មានដែលល្អ មានសុវត្ថិភាព មានជំនឿទុកចិត្ត តាមរយៈព័ត៌មានដែលត្រឹមត្រូវ ព័ត៌មានពិត នោះធ្វើឲ្យអ្នកដែលជាភ្ញៀវទេសចរមានគោលបំណងទេសចរធ្វើដំណើរមកប្រទេសកម្ពុជារបស់យើង គឺមានជំនឿទុកចិត្តកាន់តែខ្ពស់ ពីព្រោះថាការធ្វើដំណើរទស្សនាកម្សាន្ត ឬក៏ដំណើរវិស្សមកាលផ្សេងៗ គឺអ្នកដែលចូលរួមបំណងប្រាថ្នារបស់ភ្ញៀវទេសចរគឺការរីករាយ និងធ្វើឲ្យជីវិត ដែលធ្លាប់តែជួបនូវការលំបាកក្នុងការបំពេញកិច្ចការងារ ហត់នឿយក្នុងការបំពេញកិច្ចការងារឲ្យសប្បាយ ប្រសិនកន្លែងទិសដៅដែលភ្ញៀវទេសចរចង់ទៅមានអារម្មណ៍មិនមានសុវត្ថិភាព ឬមិនបានដឹងថាតើមានអ្វីដែលអាចចូលរួមទស្សនា ឬកម្សាន្តដែលធ្វើឲ្យជីវិតរីករាយ អារម្មណ៍ស្រស់ថ្លា ដើម្បីបង្កើនស្ថានភាពនៅក្នុងខ្លួន ក្នុងការបំពេញកិច្ចការងារទៅមុខទៀតគឺមិនអាចសម្រេចចិត្តឲ្យពួកគេទៅទីនោះបានទេ។


  លោករដ្ឋមន្រ្តី នេត្រ ភក្រ្តា ក៏បានបន្ថែមទៀតថា ការធ្វើកិច្ចការរួមគ្នារវាងក្រសួងព័ត៌មាន និងក្រសួងទេសចរ ពីព្រោះវិស័យទេសចរគឺជាសសរស្តមមួយនៃកំណើនសេដ្ឋកិច្ចកម្ពុជា ហើយប្រទេសកម្ពុជារបស់យើងពឹងទៅលើវិស័យទេសចរនេះសំខាន់ណាស់ សម្រាប់ការទាក់ទាញភ្ញៀវទេសចរមកប្រទេសកម្ពុជាយើង លើសពីនេះទៀតក្រសួងព័ត៌មានអាចជួយដល់ក្រសួងទេសចរបានតាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មាន អំពីសក្តានុពល ហើយក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ និងបង្កា ក៏ដូចជាការប្រឆាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងឡាយដើម្បីកុំឲ្យខូចមុខមាត់ ឬក៏ប៉ះពាល់ដល់អារម្មណ៍ និងបង្កើតឲ្យមានបញ្ហានូវក្តីព្រួយបារម្ភរបស់ភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជារបស់យើង មួយវិញទៀតគឺចូលរួមផ្សព្វផ្សាយនូវសក្តានុពលវិស័យទេសចរ។
 

 លោករដ្ឋមន្រ្តី នេត្រ ភក្រ្តា បានបន្តទៀតថា ព័ត៌មានបានចូលរួមជាចាំបាច់លើវិស័យទេសចរ ដោយសារតែភ្ញៀវទេសចរត្រូវការជាចាំបាច់នូវព័ត៌មានសម្រាប់កំណត់ទិសដៅក្នុងការទស្សនៈកិច្ចនៅទីកន្លែងណាមួយ គឺពួកគាត់តែងតែព្យាយាមប្រមូលនូវព័ត៌មាន ក៏ដូចជាស្វែងរកនូវព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនិងទីតាំង ក៏ដូចជាប្រទេសដែលពួកគាត់កំណត់ទិសដៅទៅទស្សនា។
 

 លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បញ្ជាក់ទៀតថា គោលដៅរួមរវាងក្រសួងព័ត៌មាន និងក្រសួងទេសចរ មាន ៤ចំណុចគឺ ទី១ ការពារកិត្តិយសកម្ពុជា ទី២ ការពារកេរ្តិ៍ឈ្មោះកម្ពុជា ទី៣ ផ្សព្វផ្សាយអំពីការពិតរបស់កម្ពុជាទៅប្រជាជន និងទៅលើពិភពលោក ទី៤ ការពារផលប្រយោជន៍ជាតិ ហើយទិសដៅសំខាន់គឺកេរ្តិ៍ឈ្មោះល្អ ផ្សព្វផ្សាយការពិត ប្រជាជនទទួលបានព័ត៌មានត្រឹមត្រូវ ទេសចរទទួលបានព័ត៌មានត្រឹមត្រូវ នោះហើយដែលធ្វើឲ្យវិស័យទេសចររបស់យើងមានការរីកចំរើន ។ វិស័យទេសចរគឺជាសសរគ្រឹះនៃកំណើនសេដ្ឋកិច្ច។

 ក្នុងនោះដែរ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ទាំងអស់រួមគ្នាផលិតផលវីដេអូ និងបង្កើតមុមសរសេរព័ត៌មានល្អៗ ខ្លឹមសារល្អៗ ដែលមានភាពទាក់ទាញដល់អ្នកទេសចរឲ្យមកកម្សាន្តនៅតាមតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រនិងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងមូលដ្ឋានក្នុងតំបន់ញទេសចរណ៍។

អត្ថបទ: DARASTP-TVONLINE
រូបភាព ក្រសួងព័ត៌មាន








Previous Post Next Post